ដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុនចំនួន២៣ ត្រូវបានដកហូតយកវិញ
គម្រោងចំនួន៣២ ក្នុងចំណោមគម្រោង១១៣ ត្រូវបានដាក់ឆ្លងអង្គប្រជុំគណកម្មាធិការអន្តរក្រសួង ដើម្បីពិភាក្សា និងលើកសំណើរជូនប្រមុខរាជរដ្ឋាភិបាលក្នុងការពិនិត្យ និងសម្រេច ក្នុងនោះគម្រោងរបស់ក្រុមហ៊ុនចំនួន២៣ មានទំហំដីសរុប៩០៦៨២ហិចតា ត្រូវបានរដ្ឋភិបាល សម្រេចធ្វើនិរាករណ៍ (ដកហូត) សិទ្ធិវិនិយោគ គម្រោងចំនួន៣ដែលមានផ្ទៃដីសរុប២៥៨៥៥ហិចតា ត្រូវបានក្រុមហ៊ុនប្រគល់ដោយស្ម័គ្រចិត្ត ឱ្យរដ្ឋាភិបាលគ្រប់គ្រងវិញ គម្រោងចំនួន២ មានទំហំសរុប១០៣៨៩ហិចតា ត្រូវបានកាត់បន្ថយទំហំផ្ទៃដីវិនិយោគ មកត្រឹម២៣៥ហិចតា និងគម្រោងចំនួន៤ ត្រូវបានរដ្ឋាភិបាលទុកពេលឱ្យពី៦ខែទៅ១ឆ្នាំ ដើម្បីបន្តនិតិវិធី (ស្ថិតក្រោមការតាមដាន)។
ក្នុងសន្និសីទសារព័ត៌មាន អំពីការងារគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចនៅកម្ពុជា នៅព្រឹកថ្ងៃទី០៦ មករា ២០១៤នេះ លោក សាយ [...]