Posts tagged as "Conflits fonciers"

អូជ្រៅ៖ មេ​ភូមិ​​ឆ្លៀត​ភ្ជូរ​ដី​​មាន​​ទំនាស់ ឯ​​អ្នក​​ភូមិ​១៦៦​គ្រួសារ​​តវ៉ា​​ឲ្យ​​បញ្ឈប់

អូជ្រៅ៖ មេ​ភូមិ​​ឆ្លៀត​ភ្ជូរ​ដី​​មាន​​ទំនាស់ ឯ​​អ្នក​​ភូមិ​១៦៦​គ្រួសារ​​តវ៉ា​​ឲ្យ​​បញ្ឈប់

អ្នកភូមិទាំង១៦៦គ្រួសារ ដែលបានឃើញ សកម្មភាពផ្ទាល់ភ្នែក លឺផ្ទាល់នឹងត្រចៀក ពីសម្តីមេភូមិខាងលើ បាននាំគ្នា​ផ្តិត​មេដៃ នៅលើលិខិត«បដិសេធន៍»មួយច្បាប់ កាលពីម៉ោង១១ថ្ងែទី ១២ ខែមិនា ឆ្នាំ២០១៥នេះ ប្រគល់ឲ្យអ្នកស្រី ឡុង សុគន្ធី ជាតំណាងអ្នកភូមិ យកទៅដាក់នៅសាលាស្រុកអូរជ្រៅ ដើម្បីសុំកិច្ចអន្តរាគមន៍ ឲ្យបញ្ឈប់មេភូមិ និងបក្សពួក នូវ​ការ​ភ្ជូរ​រាស់​លើដី ដែលកំពុងមានជម្លោះ។

មិនត្រឹមតែបង្ករការភ្ញាក់ផ្អើល ដល់អ្នកភូមិនោះទេ តែមេភូមិឈ្មោះ លោក ថា ទន ថែមទាំងបាននិយាយ ជាមួយអ្នកភូមិថា គ្មានអ្នកណាម្នាក់ មានសិទ្ធធ្វើអ្វី នៅលើដីនេះទេ មានតែលោកម្នាក់ប៉ុណ្ណោះ។ ហើយលោកមេភូមិ បាននិយាយ ដោយ​ប្រើ​ឈ្មោះអភិបាលស្រុក មកធ្វើជាសំអាង កុំឲ្យអ្នភូមិហ៊ានឃាត់គាត់។ ការលើកឡើងរបស់លោក មេភូមិរូបនោះ បាន​ធ្វើ​ឲ្យអ្នកភូមិនអូរបីជាន់ ដែលជាម្ចាស់ដី កំពុងមានជម្លោះដ៏រ៉ាំរ៉ៃច្រើនឆ្នាំ  កាន់តែមានភាពតក់ស្លុត ទ្វេឡើង។

[...]
ពលរដ្ឋ​ស្រុក​កំពង់​លែង​ថា រដ្ឋាភិបាល​ចេញ​អាជ្ញា​បណ្ណ មិន​មើល​ភាព​​ជាក់​ស្តែង

ពលរដ្ឋ​ស្រុក​កំពង់​លែង​ថា រដ្ឋាភិបាល​ចេញ​អាជ្ញា​បណ្ណ មិន​មើល​ភាព​​ជាក់​ស្តែង

រឿងរ៉ាវអាជ្ញាប័ណ្ណ ដែលចេញដោយរដ្ឋាភិបាល បានបង្កការភ្ញាក់ផ្ងើលជាខ្លាំង ដល់ពលរដ្ឋក្នុងស្រុកកំពង់លែង កាល​ពីឆ្នាំ​២០១១កន្លងទៅ។ បន្ទាប់ពីអ្នកស្រុកទាំងអស់ បានធ្វើការតវ៉ា សុំឲ្យមានការបញ្ឈប់ ជាបន្ទាន់ សកម្មភាពដែល​ចេញពី​អាជ្ញាប័ណ្ណនេះ បានស្ងាត់មួយរយៈពេលធំ។ ស្រាប់មកដល់ចុងឆ្នាំ២០១៤ ឈានចូលឆ្មាំ២០១៥នេះ ក៏កើតមានសារជាថ្មី ក្រោមរូបភាពអភិវឌ្ឍន៍ផ្លូវថ្នល់ ឲ្យដល់អ្នកភូមិ ហើយបានជីកកកាយដី ចេញពីភ្នំទៅសាងសង់ជាផ្លូវ។

អ្នកស្រុកកំពង់លែងបានឲ្យដឹងថា ក្រុមហ៊ុនទាំងពីរនោះ មួយឈ្មោះថា សុវណ្ណគិរី មួយទៀតឈ្មោះ គង់សុវណ្ណ ដែលមាន​អ្នកគ្រប់គ្រងផ្សេងគ្នា ដើម្បីអភិវឌ្ឍន៍ផ្លូវ នៅស្រុកកំពង់លែងទាំងមូល។ អ្នកភូមិឲ្យដឹងទៀតថា សកម្មភាពទាំងអស់ ដែល​មានចេញជារូបរាងសាងសង់ផ្លូវ គ្រាន់តែជាលេស របស់ក្រុមអ្នករុករករ៉ែលោហៈ ទាំងនោះប៉ុណ្ណោះ។ អ្នកភូមិបន្តថា បើកុំ​តែមានមេភូមិពុករលួយ នៅក្នុងភូមិ ដែលជាអ្នកជ្រោមជ្រែង ប្រហែលជាក្រុមហ៊ុនទាំងពីរ [...]

ការ​លួច​បូម​ខ្សាច់ នៅ​តាម​ដង​ទន្លេ​ក្នុង​រាជធានី នៅ​តែ​មាន​យ៉ាង​សប្បាយ​ដៃ

ការ​លួច​បូម​ខ្សាច់ នៅ​តាម​ដង​ទន្លេ​ក្នុង​រាជធានី នៅ​តែ​មាន​យ៉ាង​សប្បាយ​ដៃ

បច្ចុប្បន្ននេះ គេឃើញមានអាជីវកម្មបូមខ្សាច់ នៅតាមដងទន្លេបាសាក់ នៃរាជធានីភ្នំពេញ កំពុងតែបន្តធ្វើ ទាំងយប់​ទាំង​ថ្ងៃ យ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចរអាអ្វីឡើយ បើទោះបីជាមានការចេញសេចក្តីប្រកាស ពីថ្នាក់ក្រសួង នាពេលកន្លង​ទៅក៍ដោយ។ សេចក្តីប្រកាសនោះថា បានហាម មិនឲ្យមានការបូមខ្សាច់ នៅក្នុងរាជធានីភ្នំពេញនោះទេ ប៉ុន្តែជាក់ស្តែង​នៅតែមានជាហូហែរ ហើយមិនដែលឃើញមានអាជ្ញាធរ ចុះធ្វើអន្តរាគមន៍អ្វីឡើយ។

ដើម្បីចង់ដឹងពីហេតុការណ៍នេះ ទស្សនាវដ្តីមនោរម្យអាំងហ្វូបានចុះផ្តិត យករូបភាពនៅក្នុងបរិវេណបូមខ្សាច់នោះ ដែល​កំពុងធ្វើសកម្មភាព យ៉ាងមមាញឹក ស្ថិតនៅកណ្ដាលទន្លេបួនមុខ ខាងមុខព្រះបរមរាជវាំង (ឈៀងទៅខាងកើត ឈៀង​ខាងជើងកោះពេជ្រ ស្របនឹងសង្កាត់អរិយក្សត្រ)។ អ្នកសារព័ត៌មានរបស់ទស្សនាវដ្ដី បានព្យាយាម សុំជួបតំណាង​គ្រប់​គ្រង​សាឡង់ ដែលកំពុងបូមខ្សាច់ តែត្រូវបាន​បដិសេធ ដោយសន្តិសុខយាមសាឡង់នោះ។ ពួកគេថែមទាំងបានហាម [...]

អភិបាល​ថ្មី​ស្រុក​អូជ្រៅ ថា​ខាង​ខេត្ត​មិន​ឲ្យ​ឯកសារ រឿង​ដី​ធ្លី​ពលរដ្ឋ​ឲ្យ​ខ្លួន

អភិបាល​ថ្មី​ស្រុក​អូជ្រៅ ថា​ខាង​ខេត្ត​មិន​ឲ្យ​ឯកសារ រឿង​ដី​ធ្លី​ពលរដ្ឋ​ឲ្យ​ខ្លួន

អ្នកភូមិថ្នល់បត់ជាច្រើនគ្រួសារ ដែលមានទំនាស់ដីធ្លី រវាងពីរស្រុក គឺស្រុកស្វាយចេក និងស្រុកអូរជ្រៅ ដែលបានដាក់ ពាក្យបណ្តឹងតវ៉ា តាំងពីភូមិឃុំ មិនមានការដោះស្រាយ រហូតដល់ខេត្តទៀត កាលពីពេលថ្មីៗនេះ។ រហូតមកដល់​ពេល​នេះ ពួកគាត់នៅតែមិនមានប្រតិកម្មអ្វីប្លែក ពីអភិបាលខេត្តនោះទេ ដោយគ្រាន់តែទទួលដំណឹងថា អភិបាលខេត្ត បាន​ប្រាប់​ថាប្រគល់រឿងរ៉ាវទាំងនេះ ទៅឲ្យអភិបាលស្រុកជាអ្នកដោះស្រាយ។ តែរហូតមកដល់ថ្ងៃទី២៣ ខែកុម្ភៈ ហើយ នៅ​មិនមានដំណឹងអ្វី ជូនដល់ពលរដ្ឋទៀត។

ដោយឡែក លោក សាន សៀងហូ អភិបាលស្រុកអូជ្រៅ នៃខេត្តបន្ទាយមានជ័យ បានឲ្យទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា លោកទើបតែបានកាន់ដំណែង ជាអភិបាលស្រុក កាលពីថ្ងៃ​ទី០៩ ខែកុម្ភៈ ប៉ុណ្ណោះ តែហើយលោក ក៏បានទទួលដឹង នូវបញ្ហាទំនាស់ដីធ្លីដ៏រាំរ៉ៃមួយនេះដែរ។ បើ​ទោះ​ជា​លោកមាន​បំណង​ជាក់​លាក់ ក្នុងការជួយដោះស្រាយបញ្ហាជូនពលរដ្ឋ [...]

ពលរដ្ឋ​នៅ​ក្រុង​សេរី​សោ​ភ័ណ្ឌ តវ៉ា​ដល់​សាលា​ខេត្ត រឿង​មេ​ទាហាន​មក​ឈូស​ដី​ខ្លួន

ពលរដ្ឋ​នៅ​ក្រុង​សេរី​សោ​ភ័ណ្ឌ តវ៉ា​ដល់​សាលា​ខេត្ត រឿង​មេ​ទាហាន​មក​ឈូស​ដី​ខ្លួន

ជម្លោះដីធ្លីមួយនេះ មានជាយូរណាស់មកហើយ ប៉ុន្តែមិនមានអ្នកណា ជាអ្នករងបញ្ហាធំដំនោះទេ ទើបតែមក​ដល់ថ្ងៃ​ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ មានក្រុមហ៊ុន បានបញ្ជាគ្រឿងចក្រ មកឈូសឆាយ ជីកដីពលរដ្ឋនៅភូមិពង្រ សង្កាត់​កំពង់​ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ ចាប់តាំងពីថ្ងៃទី០៦ ខែកុម្ភៈ មកដល់ថ្ងៃទី២១ ខែកុម្ភៈនេះ ពលរដ្ឋបានដាក់ពាក្យបណ្តឹផ្សេងៗទៅសាលាឃុំ និងសាលាក្រុងខាងលើ តែនៅមិនមានដំណោះស្រាយ។ ពលរដ្ឋ​បានបន្តការតវ៉ារបស់ពួកគេ  រហូតមកដល់មុខសាលាខេត្ត បន្ទាយមានជ័យ ទៀត នៅព្រឹកថ្ងៃទី២១កុម្ភៈនេះ ដោយ​មាន​ការចូលរួម ពីអ្នកភូមិប្រមាណ ជាជាង១០០នាក់។

តំណាងអ្នកភូមិខាងលើលោក រាជ្យ កុសល បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកនិងអ្នកភូមិ បានមកដល់​សាលាខេត្ត តាំងពីពេលព្រឹក រហូតដល់ម៉ោង៩ហើយ តែនៅមិនទាន់មាន អ្នកធ្វើការណាម្នាក់ចេញមកទទួលពាក្យ ឬ​មានការសាកសួរអ្វីផ្សេងៗនោះទេ។ លោកបន្តថា ពលរដ្ឋទាំងអស់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...