៧ចំណុច ដែលឪពុកម្តាយគួរយល់ដឹងសម្រាប់កូនរបស់ខ្លួន
តើក្នុងនាមជាឪពុកម្តាយ តើលោកអ្នកមានមោទនភាពទេ នៅពេលកូនៗនិយាយថា លោកអ្នកជាឪពុកម្តាយ ដ៏វិសេសវិសាលរបស់ពួកគេ? យ៉ាងហោចណាស់ លោកអ្នកប្រាកដជារំភើបនឹងពាក្យសំដីទាំងនោះខ្លះៗដែរ។ ប៉ុន្តែលោកអ្នកមានដែលបានគិតឬទេ ថាតើលោកអ្នកគួរធ្វើបែបណា ដើម្បីចិញ្ចឹមបីបាច់កូនៗរបស់លោកអ្នក ឲ្យបានល្អប្រសើរឡើងនោះ?
ស្ត្រីជាម្ដាយ កំពុងអោបកូនមួយនៅក្នុងដៃ និងដាក់កូនមួយទៀតនៅពីមុខ តែគាត់កំពុងទៅកូនម្នាក់ទៀតដែលមិនមាននៅក្នុងរូប។ (រូបថត MONOROOM.info/ D.KEO)
ជីវិត - ឪពុកម្តាយភាគច្រើនតែងតែចិញ្ចឹមកូន តាមការយល់ឃើញនិងតាមវិធីសាស្ត្រផ្សេងៗ ចេញពីបទពិសោធន៏ របស់ខ្លួន ដោយមិនបានសិក្សាឲ្យបានល្អិតល្អន់ពីពួកគេ ដែលជាហេតុធ្វើឲ្យពួកគេមានអារម្មណ៏មិនសូវល្អ ចំពោះជីវិតក្នុងក្រុមគ្រួសារ [...]