«បាវចនាជាតិ»ក្នុងសញ្ញាបត្រនៅកម្ពុជា មានលក្ខណៈដូចភ្លើង«ស្តុប»
សញ្ញាបត្រភាគច្រើន ដែលចេញដោយក្រសួងអប់រំ និងស្ទើរគ្រប់កម្រិត មិនថាថ្នាក់មធ្យមសិក្សា ថ្នាក់ឧត្តមសិក្សា និងថ្នាក់មន្រ្តីជាន់ខ្ពស់នោះទេ មានពីរប្រភេទ គឺ«មានបាវចនា និងគ្មានបាវចនា»។ តើការដាក់ ឬការមិនដាក់«បាវចនា»នេះ មានន័យថាម៉េច?
សញ្ញាបត្រមួយចំនួន របស់និស្សិតបញ្ចប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅកម្ពុជា។
សញ្ញាបត្រ - «ជាតិ សាសនា ព្រះមហាក្សត្រ» ជាបាវចនាជាតិមួយរបស់ប្រទេសកម្ពុជា ដែលស្តែងនូវការប្រតិបត្តិយ៉ាងម៉ត់ចត់ របស់ប្រជាជាតិខ្មែរទៅលើជាតិ សាសនា និងព្រះមហាក្សត្រ និងបានបញ្ចូលទៅក្នុង«រដ្ឋធម្មនុញ្ញ» ដែលជាច្បាប់កំពូលរបស់ប្រទេសផងដែរ។
យ៉ាងណាក៏ដោយ គេសង្កេតឃើញថា មានសញ្ញាបត្រភាគច្រើន និងស្ទើរគ្រប់កម្រិត [...]