គ្រូរួមរ័ក្សក្នុងសាលា ឲ្យសិស្សថតវីដេអូបានយកមកបង្ហោះផ្អើល!
នៅពេលដែលកំហុស មិនអាចជួសជុលវិញបាន... រីឯការសុំទោស ទោះជាត្រូវបានធ្វើច្រើនដង និងមានទំហំប៉ុណ្ណាក៏ដោយ... តើគេត្រូវអនុគ្រោះ ឲ្យអ្នកទាំងពីរឬទេ? កាលពីសប្ដាហ៍មុន បុរសជាអនុរក្ស (និងជាគ្រូបង្រៀនដែរ) និងស្ត្រីជាគ្រូបង្រៀន ឯកទេសគីមី នៃវិទ្យាល័យមួយ នៃក្រុង ស្វនស៊ី ត្រូវបានហាមឃាត់មិនឲ្យបង្រៀន ចំនួន៣ឆ្នាំ បន្ទាប់ពីឈុតឆាក «បន្ធូរតណ្ហាបះជើង» មួយ របស់អ្នកទាំងពីរ ដែលបានប្រព្រឹត្តិនៅក្នុងសាលានេះ តាំងពីអំឡុងរដូវផ្ការីក ឆ្នាំ២០១៤កន្លងទៅ ត្រូវបានទម្លាយចេញជាសាធារណៈ។
ការបែកធ្លាយ ដែលបង្កភាពរ៉ៅឆាន ដល់លោក ហ្គ្រាហាម ដានៀល (Graham Daniels) អាយុ៥១ឆ្នាំ និងអ្នកស្រី ប៊ែថាន ថូម៉ាស (Bethan Thomas) អាយុ៣៧ឆ្នាំ ជារូបភាពថតពីខាងក្រៅ ដែលថតជាប់ដោយកូនសិស្សម្នាក់ និងដែលត្រូវបានយកមកបង្ហោះ ចែកផ្សាយពាសពេញអ៊ិនធើណែត។ ក្នុងវីដេអូ ៣៤វិនាទី គេបានឭសម្លេងអ្នកទាំងពីរ ដែលសុទ្ធតែមានប្រពន្ធមានប្ដី នាពេលនោះ [...]