រួចជីវិតដោយបាន«ដាល់»ក្រពើ ទាល់តែវាខ្ជាក់ពីមាត់វិញ
វិទ្យុសម្លេងអូស្ត្រាលី បានរាយការណ៍រឿងដ៏អស្ចារ្យមួយ និយាយពីបុរសជនជាតិបារាំងម្នាក់ ដែលធ្វើការនៅលើទូកកាណូតនេសាទ នៅប្រទេសអូស្ត្រាលីនោះ ថាបានរួចជីវិត ពីការត្របាក់ខាំ«ក្បាល»គាត់ ដោយសត្វក្រពើរមួយក្បាល ដោយសារតែលោកបាន«ដាល់» សត្វកំណាចនេះ រហូតដល់វាព្រមលែង។
ក្រពើទឹកប្រៃនេះ មានប្រវែង៥ម៉ែត្រ និងមានទម្ងន់៥០០គីឡូក្រាម។ (រូបជំនួស)
លោកយ័ន ហ្គាឡឺរ៉ាម (Yoann Galeran) អាយុ២៩ឆ្នាំ បានហែលទឹកឆ្លងទៅកាន់កាណូតនេសាទ ក្នុងពេលយប់ងងឹតថ្ងៃអាទិត្យទី២១ខែមេសា នៅទីក្រុងនូឡងបាយ (Nhulunbuy) ផ្នែកខាងជើងបំផុតនៃប្រទេសអូស្ត្រាលី។ រំពេចនោះ សត្វក្រពើទឺកប្រៃមួយក្បាល បណ្ដោយប្រវែងជាជាងពីរម៉ែត្រ បានត្របាក់ក្បាលរបស់លោក ហើយព្យាយាមលេបលោកចូលទៅក្នុងពោះ។
«ខ្ញុំកំពុងតែហែលទឹក [...]