រួច​ជីវិត​ដោយ​បាន​«ដាល់»​ក្រពើ ទាល់​តែ​វា​ខ្ជាក់​ពី​មាត់​វិញ

វិទ្យុសម្លេងអូស្ត្រាលី បានរាយការណ៍រឿងដ៏អស្ចារ្យមួយ និយាយពីបុរសជនជាតិបារាំងម្នាក់ ដែលធ្វើការនៅលើទូកកាណូតនេសាទ នៅប្រទេសអូស្ត្រាលីនោះ ថាបានរួចជីវិត ពីការត្របាក់ខាំ«ក្បាល»គាត់ ដោយសត្វក្រពើរមួយក្បាល​ ដោយសារតែលោកបាន«ដាល់» សត្វកំណាចនេះ រហូតដល់វាព្រមលែង។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: April 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វិទ្យុសម្លេងអូស្ត្រាលី បានរាយការណ៍រឿងដ៏អស្ចារ្យមួយ និយាយពីបុរសជនជាតិបារាំងម្នាក់ ដែលធ្វើការនៅលើទូក​កាណូត​នេសាទ នៅប្រទេសអូស្ត្រាលីនោះ ថាបានរួចជីវិត ពីការត្របាក់ខាំ«ក្បាល»គាត់ ដោយសត្វក្រពើរមួយក្បាល​ ដោយសារ​តែលោកបាន«ដាល់» សត្វកំណាចនេះ រហូតដល់វាព្រមលែង។


ក្រពើទឹកប្រៃនេះ មានប្រវែង៥ម៉ែត្រ និងមានទម្ងន់៥០០គីឡូក្រាម។ (រូបជំនួស)

លោកយ័ន ហ្គាឡឺរ៉ាម (Yoann Galeran) អាយុ២៩ឆ្នាំ បានហែលទឹកឆ្លងទៅកាន់កាណូតនេសាទ ក្នុងពេលយប់ងងឹត​ថ្ងៃ​អាទិត្យទី២១ខែមេសា នៅទីក្រុងនូឡងបាយ (Nhulunbuy) ផ្នែកខាងជើងបំផុតនៃប្រទេសអូស្ត្រាលី។ រំពេចនោះ សត្វក្រពើ​ទឺកប្រៃមួយក្បាល បណ្ដោយប្រវែងជាជាងពីរម៉ែត្រ បានត្របាក់ក្បាលរបស់លោក ហើយព្យាយាម​លេបលោកចូលទៅ​ក្នុង​ពោះ។

«ខ្ញុំកំពុងតែហែលទឹក ប្រហែលជាចម្ងាយប្រមាណជា ៥ម៉ែត្រពីកាណូត ស្រាប់តែខ្ញុំមានអារម្មណ៍ថា ក្បាលខ្ញុំដូចជាជល់​នឹងដុំថ្ម​ដ៏រឹងមួយ បន្ទាប់មក ទើបបានខ្ញុំយល់ថា វាជាសត្វក្រពើ។» លោកហ្គាឡឺរ៉ាម បាននិយាយប្រាប់ទៅវិទ្យុយ៉ាងដូច្នេះ។

«ខ្ញុំគ្រាន់តែគិតថា បើខ្ញុំចង់រស់ ខ្ញុំត្រូវប្រយុទ្ធ ឬធ្វើអ្វីមួយអោយខ្លាំងបំផុត។ វាបានត្របាក់ក្បាលខ្ញុំពីខាងឆ្វេង និងកររបស់ខ្ញុំ ហើយចាប់ផ្ដើមព្យាយាមលេបខ្ញុំចូលទៅក្នុង។ ពេលនោះ ខ្ញុំបានដាល់តប់សត្វចង្រៃនេះ គ្រប់កន្លែងទាំងអស់ តាមតែខ្ញុំ​អាច​ធ្វើបាន។»

លោកនិយាយទាំងសើចតិចៗថា «ខ្ញុំមានសំណាងណាស់ ព្រោះប្រសិនជាក្រពើធំជាងណ្នឹងតែបន្តិច ខ្ញុំដាច់ក្បាលបាត់​ទៅ​ហើយ។» បន្ទាប់ពីនោះមក អ្នកដើរសមុទ្ររូបនេះ បានបណ្ដែតខ្លួនរហូតដល់កាណូត មុននឹងមិត្តរួមការងារជាមួយលោក បញ្ជូនលោកទៅមន្ទីរពេទ្យ។

ក្រពើទឹកប្រៃអាចមានបណ្ដោយរហូតដល់ទៅ៧ម៉ែត្រ ហើយមានទម្ងន់ដល់ទៅមួយតោន។ ក្រពើប្រភេទនេះ ច្រើនរស់​នៅ​ក្នុងតំបន់ខាងជើងនៃប្រទេសអូស្ត្រាលី ហើយក៏ជាប្រភេទដែលត្រូវបានរក្សាការពារតាំងពីឆ្នាំ១៩៧០មកដែរ។ ដោយសារ​តែហេតុនេះហើយ ទើបធ្វើអោយសត្វនេះ មានចំនួនចំនួនកាន់តែច្រើនទៅៗ ហើយចំនួនជនរងគ្រោះ ក៏បានកើនឡើង​ដូច​គ្នាអញ្ចឹងដែរ។

លោកយ័ន ហ្គាឡឺរ៉ាម បាននិយាយថា មានកុមារជាច្រើន ដែលបានចុះមកងូតទឹកនៅកន្លែង ដែលលោកបានជួប​ក្រពើ​នោះ។ លោកពន្យល់ថា «យើងត្រូវធ្វើអ្វីម្យ៉ាង ឬក៏អាចសម្លាប់វាទៅ»៕

-------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...