កំហឹងសងសឹករបស់ទន្សាយ ទៅលើសត្វពស់ ព្រោះសម្លាប់កូន
ទឹកចិត្តជាម្ដាយ មិនមានដែនកំណត់ទេ នៅក្នុងលោកយើងនេះ ទោះជាមនុស្ស ឬសត្វក៏ដោយ។ ភស្ដុតាងជារូបភាពនេះ បានបង្ហាញយ៉ាងច្បាស់ ពីការសងសឹងរបស់សត្វទន្សាយមួយក្បាល បន្ទាប់ពីវាបានដឹងថា កូនរបស់វាទាំងពីរក្បាល ត្រូវបានសត្វពស់រួមរឹតសម្លាប់ ប្រុងនឹងយកមកធ្វើចំណីរួច។
ដំបូងឡើយ ទន្សាយជាម្ដាយ បានដឹងភ្លាមថា កូនទាំងទ្វេររបស់វា បានស្លាប់អស់ហើយ រួចប្រើជើងរបស់វាធាក់សត្វពស់ ពីរជើងយ៉ាងធ្ងន់។ រីឯសត្វពស់វិញ ដឹងខ្លួនថា មិនអាចទប់ទល់នឹងរន្ទះជើង របស់សត្វទន្សាយធំនេះបាន ក៏បានវាចេញ ទំនងចង់គេច។ ប៉ុន្តែការវាយប្រហារ របស់ទន្សាយជាម្ដាយ មិនបានព្រលែងសត្វពស់ ឲ្យចេញទៅវិញដោយងាយៗ នៅពេលដែលយុត្តិធម៌មិនទាន់បានរកឃើញ សម្រាប់កូនខ្លួននោះឡើយ។
វីដេអូត្រូវបានបង្ហោះ នៅលើគេហទំព័រចែករំលែកវីដេអូ កាលពីថ្ងៃទី១៨ ខែមិថុនានេះ តែមានមនុស្សចុច ចូលទៅអបអរជ័យជំនះ ដ៏អភ័ពរបស់សត្វទន្សាយ ដល់ទៅជាង៩លាននាក់ហើយ៕