កូដកម្មកម្មករដើរជាង១០គីឡូមែត្រ មកទាមទារឲ្យសាលារាជធានីដោះស្រាយ
កម្មករកម្មការិនីប្រមាណពី ៥០០០ ទៅ ៦០០០នាក់ ដែលធ្វើការក្នុងវិស័យកាត់ដេរ ក្នុងប្រទេសកម្ពុជា បានដើរជាក្បួននៅថ្ងៃព្រហស្បត្តិ៍ទី០៥ខែកញ្ញានេះ នៅតាមដងផ្លូវនានាក្នុងទីក្រុងភ្នំពេញ ដើម្បីប្រឆាំងទៅនឹងការបញ្ឈប់ពីការងារ នូវកម្មករកម្មការិនីរាប់រយនាក់ ដោយរោងចក្រមួយដែលផលិតសម្លៀកបំពាក់ឲ្យយីហោធំៗ របស់បស្ចឹមលោក។
ការធ្វើកូដកម្មរបស់កម្មករនៃរោងចក្រ អេសអិល ហ្គាមេន ប្រូសេស៊ីង។ (រូបថត Nicolas Axelrod/Getty Images)
បើតាមមន្ត្រីសហជីពបានឲ្យដឹងថា រោងចក្រអេសអិល ហ្គាមេន ប្រូសេស៊ីង (SL Garment Processing) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមួយ នៅប្រទេសសាំងហ្គាពួរ ឈ្មោះ អេសអិល អាំងទែណាស៊ីយ៉ូណាល់ ហូឌីង (SL International Holdings) បានបញ្ឈប់បុគ្គលិកកម្មករនយោជិក [...]