បិទផ្លូវខាងមុខសាលាដំបូង ខណៈសវនាការលើសកម្មជន ២៣នាក់
តាមផ្លូវសំខាន់ៗជុំវិញសាលាដំបូងរាជធានីភ្នំពេញ ពិសេសខាងមុខសាលាក្តីមួយនេះតែម្តង ត្រូវបាន«បិទ»ទាំងស្រុង មិនឲ្យមានការធ្វើចរាចរណ៍ និងក៏មិនអនុញ្ញាតិអ្នកគាំទ្រ នៃជនត្រូវចោទទាំង២៣នាក់នោះ ចូលដល់ពីខាងមុខបានដែរ។ នេះមិនមែនជាលើកទីមួយឡើយ ដែលផ្លូវនៃសាលាដំបូងត្រូវបិទនោះ។ គេនៅចាំបានថា កាលពីសវនាការប្រធានវិទ្យុសំបុក្រឃុំលោក ម៉ម សូណង់ដូរ និងសកម្មជនសិទ្ធិមនុស្សផ្សេងៗ ក៏បានបិទដូចគ្នាយ៉ាងដូច្នេះដែរ។
ក្រុមអ្នកតវ៉ា នៅមុខសាលាដំបូងរាជធានី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥។ (រូបថត សហការី)
សេរីភាព - ទង្វើនៃការបិទផ្លូវដដែលជាដដែល នៃសាលាក្តីកម្ពុជាមួយនេះ ត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយមួយចំនួន ចាត់ទុកថា (វា)ជារឿងធម្មតាទៅហើយ [...]