ក្រុមស្រ្តីធ្វើការតាមផ្ទះ សុំឱ្យផ្តល់សច្ចាប័នលើអនុសញ្ញាលេខ១៨៩
«ដោយសារពួកយើងចង់បានតម្លៃការងាររបស់ពួកយើង យើងក៏ចង់បានសិទ្ធិសេរីភាពដែរ» នេះជាការទាមទារ របស់កម្មករិនីបំរើការងារតាមផ្ទះម្នាក់ ដែលបានចូលរួម ក្នុងទិវាអ្នកធ្វើការងារតាមផ្ទះអន្តរជាតិនៅថ្ងៃនេះ ដើម្បីទាមទារឱ្យរដ្ឋាភិបាលកម្ពុជាអនុម័ត ផ្តល់សច្ចាប័នលើអនុសញ្ញាលេខ១៨៩ ដើម្បីឱ្យពួកគេទទួលបាន ការអនុវត្តសិទ្ធិដូចកម្មករធ្វើការងារក្នុងវិស័យផ្សេងទៀតដែរ។
តំណាងស្ត្រីធ្វើការតាមផ្ទះ។ (រូបថត សហការី)
កម្មករធ្វើការតាមផ្ទះ - នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤នេះ ក្រុមស្រ្តីដែលធ្វើការងារតាមផ្ទះ ក្នុងថ្ងៃទិវាអ្នកធ្វើការងារតាមផ្ទះអន្តរជាតិ លើកទីបីក្នុងប្រទេសកម្ពុជា បានដាក់ញត្តិទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ [...]