ផៃ ស៊ីផាន នឹងតតាំងក្តីជាមួយកូនច្បងលោក ឈុត វុទ្ធី
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរស្វាគមន៍ ចំពោះពាក្យបណ្តឹងទៅតុលាការ លើជញ្ជាំងនៃគណនីហ្វេសប៊ុករបស់លោកថា៖ «ដំណើរការក្នុងតុលាការ ជាកិច្ចស្វែងរកការពិត ឲ្យអស់ពីភាពសង្ស័យ។ ខ្ញុំទទួលបានសំណួរជាច្រើនពីមិត្តសារព័ត៌មាន បានប្រាប់ខ្ញុំអំពីកូនរបស់លោក ឈុត វុទ្ធី ត្រៀមខ្លួនក្នុងការប្តឹងផ្តល់ ស្វែងរកការពិត ឬចោទប្រកាន់ពីបទបរិហារកេរ្តិ៏ អំពីខ្លួនខ្ញុំ។»
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន មិនបានបង្ហាញនូវភាពរុញរា ក្នុងការតស៊ូមតិ តាមផ្លូវតុលាការនោះឡើយ។ លោកបានបញ្ជាក់ថា លោកនៅមានសាក្សីរស់ លោក ឈឹម សាវុធ ដែលដឹងពីដំណើរដើមទង នៃការងាររបស់លោក ឈុត វុទ្ធី។ ហើយលោកក៏សម្តែង នូវការសុំខមាទោសដល់វិញ្ញាណក្ខន្ធ លោក ឈុត វុទ្ធី ក៏ដូចជាក្រុមគ្រួសារ ញតិមិត្តជិតឆ្ងាយ [...]