Posts tagged as "Airbus"

វិស្វករ​ម្នាក់​នៅ​លើ​យន្ដហោះ​បាត់​ខ្លួន ទំនង​ជា​បង្ហោះ​រូប​ចេញ​ពី​កោះ​មួយ

វិស្វករ​ម្នាក់​នៅ​លើ​យន្ដហោះ​បាត់​ខ្លួន ទំនង​ជា​បង្ហោះ​រូប​ចេញ​ពី​កោះ​មួយ

វិស្វករមួយរូប លោក ហ្វីលីព វូដ (Philip Wood) របស់ក្រុមហ៊ុនកំព្យូទ័រ អាយប៊ីអឹម (IBM)​ ដ៏ល្បី ដែលបានស្ថិតនៅ​លើយន្ដហោះបាត់ខ្លួន ជាមួយនឹងវិស្វករបច្ចេកវិទ្យាជាន់ខ្ពស់ចំនួន១០នាក់ផ្សេងទៀត ទំនងជាបានបង្ហោះរូបថត (ថតក្នុងស្បៃអន្ធកាល ងងឹតសូន្យសុង) មួយសន្លឹក ចេញពីទូរស័ព្ទអាយហ្វូន (Iphone) បន្ទាប់ពីយន្ដហោះ​នេះ​ត្រូវ​បានចាប់ពង្រត់។ បើតាមការវិភាគ បានឲ្យដឹងថា រូបថតនេះត្រូវបានថតចេញពីទីតាំងមួយក្បែរនឹង កោះ ឌីយ៉េហ្គោ ហ្គាស៊ីយ៉ា (Diego Garcia) ដែលមានបន្ទាយទាហានយោធាអាមេរិកាំងតាំងនៅ ​កណ្ដាលមហាសមុទ្រឥណ្ឌា។


ព្រលានយន្ដហោះ នៅលើប្រជុំកោះ ឌីយ៉េហ្គោ ហ្គាស៊ីយ៉ា កណ្ដាលមហាសមុទ្រឥណ្ឌា។ (រូបថត ហ្គូហ្គ័ល)

បាត់យន្ដហោះ - [...]

បន្ទាប់​ពី​ឃើញ​ប្រេង​អណ្ដែត ប្រអប់​យន្ដ​នឹង​ចុះ​ទៅ​រក​យន្ដហោះ​បាត់​ខ្លួន

បន្ទាប់​ពី​ឃើញ​ប្រេង​អណ្ដែត ប្រអប់​យន្ដ​នឹង​ចុះ​ទៅ​រក​យន្ដហោះ​បាត់​ខ្លួន

ប្រទេសអូស្ត្រាលី ដែលនាំមុខក្នុងការរុករកយន្ដហោះប៊ូអីង បាត់ខ្លួនតាំងពីដើមខែមីនា រហូតមកនោះ បានប្រកាស​នៅព្រឹក​ថ្ងៃទី១៤ ខែមេសានេះ ក្រុមអ្នករុករករបស់ខ្លួន បានរកឃើញស្នាម«បែកធ្លាយប្រេង»ដ៏ចម្លែក នៅក្នុង​មហា​សមុទ្រឥណ្ឌា ហើយបានអះអាងថាខ្លួននឹងបញ្ជូនប្រអប់យន្ដជ្រមុជទឹក ឲ្យចុះទៅរកយន្ដហោះក្នុងពេលឆាប់ៗនេះ។


ស្នាមប្រេងត្រូវបានរកឃើញអណ្ដែតនៅលើសមុទ្រ នៅព្រឹកថ្ងៃច័ន្ទទី១៤ ខែមេសា ឆ្នាំ២០១៤។ (រូបថត Reuters)

បាត់យន្ដហោះ - ប្រទេសអូស្ត្រាលី បានត្រៀមខ្លួនរួចជាស្រេចហើយ ថាខ្លួននឹងបញ្ជូន«ប្រអប់យន្ដជ្រមុជទឹក»​ឲ្យចុះ​ទៅក្រោមសមុទ្រ ដើម្បីរុករករូបរាងកាយនៃយន្ដហោះ ប៊ូអីង របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ [...]

យន្ដហោះ​បាត់​ខ្លួន៖ អ្នក​រុក​រក​បន្ថែម​សន្ទុះ ក្រោយពីវិភាគ​រលក​សម្លេង​

យន្ដហោះ​បាត់​ខ្លួន៖ អ្នក​រុក​រក​បន្ថែម​សន្ទុះ ក្រោយពីវិភាគ​រលក​សម្លេង​

ដើម្បីដឹងពីកន្លែងឲ្យកាន់តែច្បាស់នោះ ក្រុមអ្នករុករកមានបំណងចង់ផ្ដល់សន្ទុះជាថ្មីទៀត ទៅក្នុងការរុករកនេះឲ្យ​បានមុន«មរណភាព» របស់ប្រអប់ខ្មៅ។ ប្រអប់ខ្មៅ ដែលមានជីវិតតែ៣០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីវាបានធ្លាក់ចូលទៅ​ត្រាំ​ក្នុងទឹក។


ការបង្ហាញពីទិន្នន័យ នៃការរុករុកយន្ដហោះបាត់ខ្លួន របស់ក្រុមការងារ។ (រូបថត blogcdn.com)

បាត់យន្ដហោះ - ការរុករកតួយន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ ដែលបានធ្លាក់នៅ​ក្នុងលំហ​សមុទ្រខាងត្បូង នៃមហាសមុទ្រឥណ្ឌា បានកំពុងបន្តទៅមុខយ៉ាងសស្រាក់សស្រាំ នៅថ្ងៃព្រហស្បត្តិ៍នេះ ដោយ​បាន​បង្រួមតំបន់រុករកមកកាន់តែតូច និងកាន់តែច្បាស់ឡើង [...]

យន្ដហោះ​បាត់​ខ្លួន នឹង​អាច​រក​ឃើញ​វិញ នៅ​ប៉ុន្មាន​ថ្ងៃ​ដ៏​ខ្លី​ខាង​មុខ

យន្ដហោះ​បាត់​ខ្លួន នឹង​អាច​រក​ឃើញ​វិញ នៅ​ប៉ុន្មាន​ថ្ងៃ​ដ៏​ខ្លី​ខាង​មុខ

បន្ទាប់ពីទទួលបានរលកសម្លេង ចំនួនពីរដង កាលពីចុងសប្ដាហ៍ និងថ្ងៃអង្គារកន្លងទៅ អ្នករុករកយន្ដហោះប៊ូអីង ៧៧៧ ដែលបានបាត់ខ្លួនតាំងពីជាងមួយខែមុន បាននិយាយថា យន្ដហោះអាចនឹងត្រូវបានរកឃើញវិញ នៅក្នុង​ប៉ុន្មាន​ថ្ងៃខាងមុខនេះ។ នេះបើ​តាមលោក អេនហ្គឺស ហ៊ូស្ដុន (Angus Houston) អ្នកដឹកនាំការសម្របសម្រួល (JACC) នៃ​បណ្ដា​ប្រទេស​ចូលរួម​នៅក្នុងយុទ្ធនាការស្វែងរក របស់ប្រទេសអូស្ត្រាលី។


សាច់ញាតិរបស់ជនរងគ្រោះ នៅជិតរូបយន្ដហោះរបស់ក្រុមហ៊ុនម៉ាឡេស៊ីអែឡាញ។ (រូបថត straitstimes.com)

បាត់យន្ដហោះ - ស្ថានភាពនៅពេលនេះ ដូចជាបានប្រមូលផ្ដុំនូវអ្វីគ្រប់យ៉ាង នៅក្នុងតំបន់តែមួយ ដើម្បីស្វែងរក​យន្ដហោះបាត់ខ្លួនរបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែឡាញ ដែលភ្ជាប់ជើងហោះហើរ [...]

យន្ដហោះ​​បាត់​ខ្លួន៖ រុក​រក​១​ខែ ចំណាយ​អស់​ជាង​ ៥០​លាន​ដុល្លា!

យន្ដហោះ​​បាត់​ខ្លួន៖ រុក​រក​១​ខែ ចំណាយ​អស់​ជាង​ ៥០​លាន​ដុល្លា!

ដំណើរការរុករកប្រអប់ខ្មៅ បានកំពុងធ្វើយ៉ាងខ្លាំងក្លានៅឡើយ ដើម្បីចង់ដឹងពីអាថ៌កំបាំងនៃការបាត់ខ្លួន កាលពី​មួយខែមុនរបស់យន្ដះហោះ ប៊ូអ៊ីង ៧៧៧ នៃក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ ប៉ុន្តែតម្លៃនៃការរុករក បានឈានដល់ដំណាក់កាលដ៏ខ្ពស់មួយ មិនធ្លាប់មាននៅក្នុងប្រវត្តិគ្រោះថ្នាក់យន្ដហោះ។ តម្លៃនៃការរុករក សម្រាប់​រយៈពេលមួយខែនៅពេលនេះ មានតម្លៃស្មើនឹងការរុករកនៃការរុករក ក្នុងរយៈពេលពីរឆ្នាំ នៃគ្រោះថ្នាក់យន្ដហោះ អែរប៊ូស ដែលភ្ជាប់ការហោះបើរពីទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល មករដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីឆ្នាំ២០០៩។


ការបន់ស្រន់ឧទ្ទិសទៅដល់ជនរងគ្រោះ នៅលើយន្ដហោះនៃជើងហោះហើរ MH370។ (រូបថត lnanews.com)

បាត់យន្ដហោះ - ជាការរុករកដែលថ្លៃជាងគេ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...