តុលាការអន្តរជាតិ៖ ដីជុំវិញប្រាសាទព្រះវិហារដែលថៃទាមទារ ជារបស់កម្ពុជា
តុលាការយុត្តិធម៌ជាន់ខ្ពស់បំផុត របស់អង្គការសហប្រជាជាតិ បានសម្រេចនៅថ្ងៃចន្ទទី១១ខែវិច្ឆកានេះ ថាប្រទេសកម្ពុជា មានអធិបតេយ្យភាព លើដីមានជម្លោះ នៅជុំវិញប្រាសាទ ព្រះវិហារ នៅជាប់ព្រំដែន ជាមួយប្រទេសថៃ។ ជាការប្រកាសសាលក្រម ទៅតាមពាក្យបណ្ដឹងមួយ ដែលប្រទេសកម្ពុជាបានស្នើសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិ បកស្រាយឡើងវិញនូវសាលក្រមឆ្នាំ ១៩៦២ ដែលសាលាក្ដីនេះ បានសម្រេចឲ្យប្រាសាទព្រះវិហារ ស្ថិតក្នុងដែនអធិបតេយ្យភាពនៃប្រទេសកម្ពុជា។
ប្រាសាទព្រះវិហារបស់ខ្មែរ នៅលើទឹកដីរបស់ខ្មែ។ (រូបថត ឯកសារ)
ជម្លោះព្រំដែន - តុលាការយុត្តិធម៌អន្តរជាតិ ដែលហៅកាត់ថាភាសាអង់គ្លេសថា ICJ ឬភាសាបារាំងថា CIJ នោះ បានសម្រេចថា តំបន់ជុំវិញប្រាសាទព្រះវិហារចំណាស់ជិតមួយពាន់ឆ្នាំ [...]