ចេន សាយចៃ អ្នកចម្រៀងខ្មែរសុរិន្ទ ចូលផលិតកម្មថោន
យោងតាមទំព័រហ្វេសប៊ុក របស់លិតកម្មថោន បានឱ្យដឹងថា តារាចម្រៀងសំនៀងរដឺន ចេន សាយចៃ ដែលធ្លាប់ជាដៃគូ របស់តារាចម្រៀងខ្មែរសុរិន្ទដ៏ល្បី ឈ្មោះគឺលោក សុង សែង នោះ ត្រូវបានផលិតកម្មថោនជ្រើសរើស យកជាតារាចម្រៀងប្រចាំផលិតកម្ម។ បទចម្រៀងរបស់នាង ត្រូវបានផលិតកម្មថោន គ្រោងនឹងឲ្យចេញជាបទកន្ទ្រីមជាច្រើនបទ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ។
នៅលើជញ្ជាំងហ្វេសប៊ុករបស់ខ្លួន ថោនបានសសរសេរថា៖ «ស្វាគមន៍វត្តមានថ្មី របស់តារាចម្រៀងខ្មែរសុរិន្ទ ចេន សាយចៃ ដោយពេលនេះ សាយចៃ ជាតារាចម្រៀងប្រចាំផលិតកម្ម ថោន សូមរង់ចាំស្តាប់បទកន្ទ្រឹម ដែលចេញលក់ឆាប់ៗនេះ។»
រយៈពេល ២-៣ថ្ងៃចុងក្រោយនេះរ ស្របពេលដែលផលិតកម្ម បានដឹកនាំក្រុមការងារ និងតារាសិល្បះ ដ៏ចែងចាំងជាច្រើនរូប ទៅថតបទចម្រៀង ត្រៀមអបអរបុណ្យប្រពៃណីខ្មែរ នៅក្នុងភូមិវប្បធម៌ ខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍របស់ខ្មែរនោះ គេក៏ឃើញមានវត្តមាន [...]