ធនាគារបរទេសចំនួនបួនទៀត បើកទ្វានៅភូមា
ធនាគារបរទេស ចំនួនយ៉ាងហោចបួន បានទទួលបានការអនុញ្ញាត ឲ្យបើកទ្វាដំណើរការ នៅក្នុងប្រទេសភូមា។ អាជ្ញាធររបស់ប្រទេសនេះ រំពឹងថា ការបើកទ្វាធនាគារទាំងនេះ នឹងទាក់ទាញអ្នកវិនិយោគទុនផ្សេងទៀត ពីបរទេស។ នេះបើតាមការអះអាង របស់ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប្រទេសមួយនេះ កាលពីថ្ងៃអាទិត្យ។
តាំងពីច្រើនទសវត្សន៍មកហើយ ខណៈដែលប្រទេសភូមា ស្ថិតក្រោមការដឹកនាំ របស់របបយោធា វិស័យធនាគាររបស់ប្រទេសនេះ ត្រូវបានបិទ មិនអនុញ្ញាតឲ្យមានការប្រកួតប្រជែងឡើយ ជាពិសេសពីសំណាក់ ធនាគារបរទេស។ ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញាវត្ថុរបស់ប្រទេសភូមា នៅក្នុងពេលនោះ បានធ្វើឲ្យគេគិតថា ប្រទេសនេះមិនទុកចិត្ត ទៅលើធនាគារណាផ្សេង សូម្បីបន្តិចឡើយ។
ប៉ុន្តែរាប់ចាប់តាំងពីឆ្នាំ២០១១មក កំណែរទម្រង់បានកើតមានឡើងបន្តិចម្ដងៗ។ រដ្ឋាភិបាលថ្មី ដែលចូលមកជំនួសរដ្ឋាភិបាលយោធានោះ បានដឹកនាំនយោបាយកំណែរទម្រង់មួយ ដែលអនុញ្ញាតឲ្យមានការលើកចេញ [...]