ធនាគារ​បរទេស​ចំនួន​បួន​ទៀត បើក​ទ្វា​នៅ​ភូមា

វិស័យធនាគារ របស់ប្រទេសភូមា បានបើកទ្វា ទៅរកការប្រកួតប្រជែង បន្ទាប់ពីវិស័យនេះ ត្រូវបានដាក់ឲ្យស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ របស់មេដឹកនាំយោធា អស់ជាច្រើនទសវត្សន៍មក។
ធនាគារ​បរទេស​ចំនួន​បួន​ទៀត បើក​ទ្វា​នៅ​ភូមា
ធនាគារ «Bank of Tokyo» ដែលបានបើកដំណើរការ នៅប្រទេសភូមាមុនគេ។ (រូបថតAFP)
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ មីនា ២០១៦
  • កែប្រែចុងក្រោយ: March 16, 2016
  • ប្រធានបទ: ហិរញ្ញវត្ថុ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ធនាគារបរទេស ចំនួនយ៉ាងហោចបួន បានទទួលបានការអនុញ្ញាត ឲ្យបើកទ្វាដំណើរការ នៅក្នុង​ប្រទេស​ភូមា។ អាជ្ញាធររបស់ប្រទេសនេះ រំពឹងថា ការបើកទ្វាធនាគារទាំងនេះ នឹងទាក់ទាញអ្នក​វិនិយោគទុន​ផ្សេង​ទៀត ពីបរទេស។ នេះបើតាមការអះអាង របស់ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប្រទេសមួយនេះ កាលពី​ថ្ងៃ​អាទិត្យ។

តាំងពីច្រើនទសវត្សន៍មកហើយ ខណៈដែលប្រទេសភូមា ស្ថិតក្រោមការដឹកនាំ របស់របបយោធា វិស័យ​ធនាគារ​របស់ប្រទេសនេះ ត្រូវបានបិទ មិនអនុញ្ញាតឲ្យមានការប្រកួតប្រជែងឡើយ ជាពិសេសពីសំណាក់ ធនាគារ​បរទេស។ ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញាវត្ថុរបស់ប្រទេសភូមា នៅក្នុងពេលនោះ បានធ្វើឲ្យគេគិតថា ប្រទេស​នេះ​មិនទុកចិត្ត ទៅលើធនាគារណាផ្សេង សូម្បីបន្តិច​ឡើយ។

ប៉ុន្តែរាប់ចាប់តាំងពីឆ្នាំ២០១១មក កំណែរទម្រង់បានកើតមានឡើងបន្តិចម្ដងៗ។ រដ្ឋាភិបាលថ្មី ដែលចូល​មក​ជំនួសរដ្ឋាភិបាលយោធានោះ បានដឹកនាំនយោបាយកំណែរទម្រង់មួយ ដែលអនុញ្ញាតឲ្យមានការលើកចេញ នូវទណ្ឌកម្មអន្តរជាតិទាំងឡាយ និងទាញយកផលប្រយោជន៍ ពីសំណាក់សហគ្រាសមកពីបរទេស។

ធនាគារទាំងបួន ដែលទទួលបានការអនុញ្ញាតនោះ មាន «Bank for Investment and Development (វៀតណាម)» «E.SUN Commercial Bank (តៃវ៉ាន់)» «Shinhan Bank (កូរ៉េខាងត្បូង)» និង «State Bank of India (ឥណ្ឌា)»។ នេះបើតាមការអះអាង នៅក្នុងរបាយការណ៍មួយ របស់សារព័ត៌មានផ្លូវការ ឈ្មោះ «Global New Light of Myanmar» ដែលបានលើកប្រភព ចេញពីធនាគារកណ្ដាលភូមា។

រហូតមកដល់ពេលនេះ មានធនាគារបរទេស ចំនួន១៣ហើយ ដែលទទួលបានការអនុញ្ញាត ឲ្យបើកដំណើរការ នៅក្នុងប្រទេស។ មួយភាគធំ នៃធនាគារទាំងនេះ កំពុងស្ថិតក្នុងសភាពស្ទាបស្ទង់នៅឡើយ ដើម្បីធ្វើយ៉ាងណា អាចឆ្លើយតប ទៅនឹងតម្រូវការក្នុងស្រុក ក៏ដូចជាការកំណត់នានា។ ធានាគារបរទេស ដែលបានចូល​មកបើក​ទ្វា​មុនគេ កាលពីខែមេសា ឆ្នាំ២០១៥កន្លងទៅ គឺធនាគារ «Bank of Tokyo» របស់ប្រទេសជប៉ុន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...