ភូមា៖ រំសាយ​ទាហាន​កុមារ ចំនួន​៤៦នាក់ ចេញ​ពី​កងទ័ព

អំណាយយោធា របស់ប្រទេសភូមា បានផ្ដល់សេរីភាពបន្តិចម្ដងៗ ទៅឲ្យកុមារ ដោយធ្វើការរំលាយទាហានកុមារ ច្រើនសិបនាក់ ជាបន្តបន្ទាប់ចេញពីជួរកងទ័ព។ នៅចុងសប្ដាហ៍នេះ ទាហានកុមារចំនួន៤៦នាក់ ត្រូវបានរំសាយបន្ថែមទៀត។
ភូមា៖ រំសាយ​ទាហាន​កុមារ ចំនួន​៤៦នាក់ ចេញ​ពី​កងទ័ព
ទាហានកុមារកំពុងកាន់កាំភ្លើង នៅក្នុងប្រទេសភូមា។ (រូបថត AFP)
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ មីនា ២០១៦
  • កែប្រែចុងក្រោយ: March 16, 2016
  • ប្រធានបទ: ភូមា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទាហានកុមារចំនួន៤៦នាក់ ត្រូវបានរំសាយ ឲ្យត្រឡប់ទៅរកជីវិត ជាប្រជាពលរដ្ឋសមញ្ញ ជាមួយនឹងគ្រួសារ​រៀងៗខ្លួនវិញ។ នេះជាការប្រកាស របស់សារព័ត៌មានផ្លូវការភូមា កាលពីថ្ងៃអាទិត្យ​ ដោយស្រង់ប្រភព ពីកង​កម្លាំងប្រដាប់អាវុធ របស់ប្រទេសភូមា ដើម្បីបង្ហាញពីការខិតខំរបស់ខ្លួន ក្នុងការអនុវត្តកិច្ចព្រមព្រៀង ជា​មួយ​អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១២ ស្ដីពីការឈប់រើសទាហានកុមារ និងអនុញ្ញាតឲ្យទាហានកុមារ ដែល​មានក្នុងជួរកងទ័ពស្រាប់ វិលត្រឡប់ទៅរកជីវិត ជាពលរដ្ឋធម្មតាវិញ។

សារព័ត៌មានផ្លូវការ «Global New Light of Myanmar» ដែលផ្សាយជាភាសារអង់គ្លេស បាន​រាយការណ៍​ឲ្យ​ដឹង​ថា កុមារចំនួន៤៦នាក់ បានវិលត្រឡប់ទៅរកគ្រួសាររបស់ពួកគេវិញ នៅក្នុងពិធីមួយ កាលពីថ្ងៃសៅរ៍។ សារព័ត៌មាន​បានបន្តថា៖ «កងទ័ពបានធ្វើការរំសាយ១២ដង នូវទាហាន ចំនួន៧៤៤នាក់ ដែលមិន​ទាន់​គ្រប់​អាយុ ក្នុងនោះរាប់ទាំងការរំសាយ កាលពីថ្ងៃសៅរ៍នេះផង»។

ឧត្ដមសេនីយ៍យោធាមួយរូប លោក តូក ទន់ (Tauk Tun) ត្រូវបានស្រង់សំដីមកផ្សាយថា កងទ័ពភូមា បាន​កំណត់​យ៉ាងច្បាស់លាស់ ពីការរំសាយទាហានទាំងឡាយ ដែលមិនទាន់គ្រប់អាយុ។ ប៉ុន្តែលោក មិនបាន​អះអាង​ថា ចំនួនទាហានកុមាររបស់ប្រទេសភូមា មានចំនួនប៉ុន្មាននោះឡើយ ហើយក៏មិនមាន​អំណះអំណាង​ច្បាស់លាស់ណាមួយ លើកឡើងពីចំនួនពិតប្រាកដ របស់ទាហានកុមារទាំងនោះដែរ។

កងទ័ពភូមា បានរងការចោទប្រកាន់ កាលពីពេលកន្លងមក ស្ដីពីការជ្រើសរើសទាហានកុមារនេះ ថាបាន​រំលោភ​ធ្ងន់ធ្ងរ ទៅលើសិទ្ធិមនុស្ស ជាពិសេសសិទ្ធិកុមារ។ បើតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា យ៉ាង​ហោច​នៅមាន​ក្រុមអ្នកតស៊ូ ជាជនជាតិភាគតិច​​ចំនួន៧ទៀត ក៏បានប្រើប្រាស់កុមារ នៅក្នុងជួរកង​កម្លាំង​ប្រដាប់​អាវុធ របស់ពួកគេដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...