Posts tagged as "Juge"

សំណុំរឿងឈូក បណ្ឌិត៖ សហភាព​ការងារ​និង​សហជីព​កម្ពុជា សុំ​ឲ្យ​តុលាការ​ស្វាយរៀង​ឯករាជ្យ

សំណុំរឿងឈូក បណ្ឌិត៖ សហភាព​ការងារ​និង​សហជីព​កម្ពុជា សុំ​ឲ្យ​តុលាការ​ស្វាយរៀង​ឯករាជ្យ

ភ្នំពេញ៖ នៅខណៈដែលសាលាដំបូងខេត្តស្វាយរៀង គ្រោងនឹងបើកសវនាការសុំណុំរឿងដ៏ចម្រុងចម្រាស់ អតីតៈ​អភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត បានបាញ់ឲ្យរងរបួស នៅថ្ងៃទី ២១ ខែឧសភា ខាងមុខនេះ សហភាពការងារ​កម្ពុជា និងសហភាពសហជីពកម្ពុជា ដែលមានសហ័ន្ធសហជីពនិងសមាគមចំនួន១៩ និងមានសមាជិកជាង១៥ម៉ឺននាក់ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយទទួចដល់ស្ថាប័នតុលាការ និងរាជរដ្ឋាភិបាលផ្តល់​យុត្តិធម៌ដល់កម្មការិនី​រងគ្រោះបីនាក់។


ចុងចោទ ឈូក បណ្ឌិត ពេលចេញពីសវនាការនៅសាលាឧទ្ទរណ៍។ MONOROOM.info photo/ O. Vary

នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ តំណាងសហភាពសហព័ន្ធសហជីព បានទទួចសូមឲ្យតុលាការផ្តន្ទាទោសជនស្មើស ឈូកបណ្ឌិតឲ្យបានធ្ងន់ធ្ងរបំផុត សមទៅនឹងទង្វើររបស់ខ្លួន និងបង់សំណងជូនកម្មការិនីរងគ្រោះឲ្យបានសមរម្យ [...]

វិភាគ៖ មូលហេតុ​ទាំង​៥ និង​ផល​ប៉ះ​ពាល់ នៃ​និទណ្ឌភាព​នៅ​កម្ពុជា

វិភាគ៖ មូលហេតុ​ទាំង​៥ និង​ផល​ប៉ះ​ពាល់ នៃ​និទណ្ឌភាព​នៅ​កម្ពុជា

បទល្មើសជាច្រើន ដូចជាឃាតកម្មលើអ្នកនយោបាយ លើអ្នកសារព័ត៌មាន លើប្រធានសហជីព លើចៅក្រម លើតារា​ចម្រៀង ឬបទ រំលោភសេពសន្ធវះ ...  ដែលមកទល់នឹងពេលនេះ មានជនប្រព្រឹត្តិបទល្មើសពិតប្រាកដតិចតួចបំផុត ដែល​ត្រូវបាន តុលាការ យកមកកាត់ទោស។ មានករណីខ្លះ រហូតមកទល់នឹងថ្ងៃនេះ អាជ្ញាធរនៅមិនទាន់រក​ជនល្មើស​ឃើញ​នៅឡើយ។  ហើយមានករណីខ្លះទៀត គេបែរជាយកជនល្មើសក្លែងក្លាយ យកមកលាបពណ៌អោយគ្នា ក៍មានដែរ។ ទាំង​នេះហើយដែលយើងហៅថា «និទណ្ឌភាព»។

«និទណ្ឌភាព» គឺជាភាពដែលអាច ឬងាយគេចពីការទទួលខុសត្រូវ ខាងផ្លូវច្បាប់ នូវរាល់ទង្វើខុសច្បាប់ទាំងឡាយ។ និយាយអោយខ្លី «និទណ្ឌភាព» គឺសំដៅលើ «ភាព»ដែលអ្នកទទួលខុសត្រូវ ជាជនប្រព្រឹត្តិ ទោះបីផ្ទាល់ ឬដោយ ប្រយោល​ក៍ដោយ រស់នៅក្រៅប្រព័ន្ធច្បាប់ និងមិនទាន់ទទួលការផ្ដន្ទាទោស [...]

សំណុំរឿង ឈូក បណ្ឌិត៖ សាលាឧទ្ធណ៍​«សម្រេច​ចោទ» ​​ពី​បទបង្ក​របួស​ស្នាម​ដោយ​អចេតនា

សំណុំរឿង ឈូក បណ្ឌិត៖ សាលាឧទ្ធណ៍​«សម្រេច​ចោទ» ​​ពី​បទបង្ក​របួស​ស្នាម​ដោយ​អចេតនា

តុលាការសាលាឧទ្ធរណ៍ បានប្រកាសសម្រេច ចោទប្រកាន់លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ក្នុងអំពើបាញ់​ស្ត្រីកម្មករ ឲ្យរបួសធ្ងន់ ហើយបង្វិលសំណុំរឿងក្តីនេះ ទៅកាន់តុលាការខេត្តស្វាយរៀង ចាត់ការស៊ើបអង្កេតឡើងវិញ និង​បើកសវនាការជំនុំជម្រះលើរឿងក្តីនេះសាជាថ្មី។


កម្មការិនីជាជនរងគ្រោះទាំងបីនាក់ នៅក្នុងសំនុំរឿងបាញ់ប្រហារ របស់លោកឈូក បណ្ឌិត។
MONOROOM.info photo/ O. Vary។

នៅក្នុងបន្ទប់សវនាការទីមួយ ម៉ោងពីរ និងម្ភៃនាទី លោកចៅក្រម ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ របស់​តុលាការសាលាឧទ្ធរណ៍ បានប្រកាសសាលដីកាជា«អសាធារណៈ» ដោយបិទទ្វាកញ្ចក់ លើករណីសំណុំរឿងលោក ឈូក បណ្ឌិត បាញ់កម្មការីឲ្យរបួសបីនាក់នៅខេត្តស្វាយរៀងកាលពីខែធ្នូ ឆ្នាំ២០១២។

លោកស្រី សារី បុត្រចរិយា [...]

សំនុំ​រឿង​ឈូក បណ្ឌិត៖ កម្មការី​មាន​«សង្ឃឹម»​ទទួល​យុត្តិធម៌​ជា​ថ្មី

សំនុំ​រឿង​ឈូក បណ្ឌិត៖ កម្មការី​មាន​«សង្ឃឹម»​ទទួល​យុត្តិធម៌​ជា​ថ្មី

នៅចំពោះមុខសភាដេញដោល នៃសវនាការសាលាឧទ្ធណ៍ សាក្សីចំនួនបីទៅបួននាក់ ក្នុងចំណោមសាក្សីជាងម្ភៃនាក់ ដែលសុទ្ធសឹងជាសមត្ថកិច្ច ឈរជើងការពារសន្តិសុខបាតុកម្ម របស់កម្មករនៅរោងចក្រកៅវ៉េ បានឆ្លើយថា «ពួកគាត់បាន​ឃើញលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ជាអ្នកបាញ់ដោយតម្រង់កាំភ្លើងទៅរកហ្វូងកម្មករ ដែលជាហេតុធ្វើ​ឲ្យកម្មការីបីនាក់រងរបួស»។ សាលដីកាសាលាឧទ្ធរណ៍ ក្នុងសំនុំរឿងនេះ នឹងធ្វើការប្រកាស នៅម៉ោងពីររសៀលថ្ងៃទី៤ ខែមីនាខាងមុខ ។


កម្មការី ជាជនរងគ្រោះទាំងបីនាក់។

ក្នុងបន្ទប់សវនាការទីមួយ ដោយបិទទ្វាកញ្ចក់ អ្នកតាមដានបានសង្កេតមើលពីខាងក្រៅឃើញថា ការសួរដេញដោល លើ​សាក្សីទាំងឡាយ មានដំណើរការលឿនគួរអោយចាប់អារម្មណ៍។ គេក៏មើលឃើញដែរ ក្នុងថ្ងៃសវនាការទីពីរនេះ លោក ឈូក បណ្ឌិត មានសម្លៀកបំពាក់ [...]

សំនុំរឿងឈូក បណ្ឌិត៖ មតិ​សង្ស័យ​លើ​សវនាការ «ជាអសាធារណៈ»

សំនុំរឿងឈូក បណ្ឌិត៖ មតិ​សង្ស័យ​លើ​សវនាការ «ជាអសាធារណៈ»

សវនាការ«ជាអសាធារណៈ» លើសំណុំរឿងរបស់លោក ឈូក បណ្ឌិត អតីតបុគ្គលសាធារណៈ ដែលបានជាប់ចោទ ថាបានលើកកាំភ្លើងបាញ់កម្មការិនី នៅកណ្ដាលចំណោមមនុស្សជាច្រើននោះ កំពុងត្រូវបានក្រុមអ្នកសង្កេតការ រិះគន់ ពីភាពមិន​ប្រក្រតី និងអាចមានការគំរាមកំហែង ដោយប្រយោលដល់ជនរងគ្រោះ។


ផ្លាកសញ្ញាបញ្ជាក់ពីយុត្តិធម៌ ពីខាងក្រៅសាលាឧទ្ទរណ៍។ MONOROOM.info photo/ O. Vary

ប្រធានផ្នែកសិទ្ធិការងារ នៃមជ្ឃមណ្ឌលអប់រំច្បាប់សម្រាប់សហគម លោក មឿង តុលា បានប្រាប់មនោរម្យព័ងអាំងហ្វូ​តាម​ទូរសព័្ទថា សវនាការនេះធ្វើការជំរះ លើដីការដំណោះស្រាយ របស់អគ្គព្រះរាជអាជ្ញាសាលាឧទ្ធណ៍ ដែលបានប្តឹងទាស់​ទៅនឹងការទំលាក់ចោលករណី ឈូក បណ្ឌិត របស់តុលាការស្វាយរៀង មិនមែនជាការសម្រេចដល់អង្គសេចក្តីនោះទេ។ ហេតុដូច្នេះហើយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...