តារាបង្ហាញម៉ូដស្វីស ស្រាតដើម្បីប្រឆាំងហិង្សាលើស្ត្រី
«សូមគោរពយើងផង! យើងមិនមែនជាសត្វ ឲ្យកាប់សាច់ស៊ីនោះទេ បើទោះជាពេលយើងស្រាត ក៏ដោយ!» នេះជាអ្វី ដែលសរសេរនៅលើបដា កាន់ជាប់នឹងដៃ របស់តារាបង្ហាញម៉ូដជាតិស្វីស នាង មីឡូ ម័រ៉េ (Milo Moiré) ដោយលែងខ្លួនទទេ គ្មានសម្លៀកបំពាក់ ឈរនៅកណ្ដាលទីលាន មុខព្រះវិហារកាតូលីក នៃទីក្រុងកូឡូញ ប្រទេសអាល្លឺម៉ង់។ សកម្មភាពរបស់នាង មីឡូ បានធ្វើឡើង ក្រោមក្រសែភ្នែករំពៃមើល នៃអ្នកដំណើរ ភ្នាក់ងារនគរបាល និងក្រោមចំណាប់អារម្មណ៍ នៃបណ្ដាអ្នកសារព័ត៌មានច្រើននាក់។
តារាបង្ហាញម៉ូដ និងជាសិល្បការិនី អាយុ៣២រូបនេះ តែងប្រើប្រាស់ការស្រាត បញ្ចេញភាពននលគោករបស់នាង នៅរាល់ការចូលរួម ឬការសម្ដែង នៅក្នុងផ្ទាំងទស្សនីយភាពណាក៏ដោយ របស់នាង។ កាលពីខែកក្កដា ឆ្នាំកន្លងទៅ នាងត្រូវបាននគរបាលបារាំង នៃរដ្ឋធានីប៉ារីស ចាប់ខ្លួនម្ដងដែរ ដោយសារនាងបានឈរថតរូបស្រាត [...]