កុមារីម្នាក់នេះ ប្រើកំណាត់ឈើគូររូប ផ្អើលពេញហ្វេសប៊ុក
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ១៩ តុលា ២០១៥
- កែប្រែចុងក្រោយ: October 20, 2015
- ប្រធានបទ: វិចិត្រកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទោះជាមិនមានជក់ ក្រណាត់ ឬពណ៍ផ្សេងៗ សម្រាប់ផាត់ ក៏រូបគំនូរគូរនៅលើដីទាំងអស់ របស់ក្មេងស្រីម្នាក់នេះ មើលទៅគួរឲ្យមានភាពទាក់ទាញដែរ។ មានតែឈើដ៏តូចមួយ នៅនឹងដៃមួយប៉ុណ្ណោះ តែអាចគូសវាស រហ័សរហួន ដូចជាជាងគំនូរ មានបទពិសោធន៍ រាប់ឆ្នាំយ៉ាងអីចឹង។ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម បានបន្តចែកចាយគំនូរជាច្រើន ដែលនាងតូចបានគូរ នៅលើដីដោយផ្ទាល់ដៃ ហើយបានធ្វើការកោតសរសើរ ពីស្នាដៃដែលមិនគួរឲ្យជឿនេះ។
មិនអាចដឹងឲ្យច្បាស់ ថាតើកុមារី ត្រូវបានបង្វឹកផ្នែកសូន្យរូប តាំងពីកំណើត ឬយ៉ាងណានោះឡើយ ដោយសារតែកុមារីពហុជំនាញ ដែលគេមិនទាន់ស្គាល់ អត្តសញ្ញាណរូបនេះ មិនអាចស្វែងរកសុំជួប ដើម្បីផ្ដល់កិច្ចសម្ភាសបាន។ ប៉ុន្តែបើមើលនៅក្នុងរូបថត និងវីដេអូ ដែលបង្ហោះនៅលើបណ្ដាញសង្គម តាំងពីចុងខែកញ្ញាកន្លងទៅ គេឃើញ វិចិត្រកវ័យប្រមាណ០៧ឆ្នាំម្នាក់នេះ បានគូរគំនូរជាច្រើនប្រភេទ បង្ហាញភ្ញៀវទេសចរណ៍ ទាំងជាតិ និងអន្តរជាតិ នៅតំបន់អង្គរខេត្តសៀមរាប ក្នុងនោះ មានរូបភាពស្រ្តីខ្មែរ មានរូបភាពបុរាណ, និងសម័យៗជាដើម។
អ្នកគាំទ្រគំនូរលើបណ្តាញសង្គម បានលើកសរសើថា កូនខ្មែរនៅខេត្តសៀមរាបរូបនេះ កំពុងបង្ហាញពីស្នាដៃ និងវប្បធម៌នៃគំនូរបូរាណ នៅក្រុងអង្គរ។ ស្របពេល ដែលបច្ចុប្បន្នពុំសូវមានអ្នកចេះគូរ ពីកំណើតបែបនេះនោះ អ្នកគាំទ្រភាគច្រើន បានសូមណូមពរឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកស្ទួយដល់ស្នាដៃទាំងនេះ ដោយផ្តល់ជាអាហារូករណ៍ សម្រាប់បំប៉នជំនាញ ដែលមានស្រាប់ សម្រាប់កុមារីខាងលើ ក៏ដូចជាកុមារ ដែលមានទេព្យកោសល្យផ្សេងទៀត ដើម្បីឲ្យពួកគេ កាន់តែមានជំនាញច្បាស់ ទៅអនាគត៕
» រូបភាពជាវីដេអូ បង្ហាញពីទេពកោសល្យដ៏អសារ្យ របស់វិចិត្រករវ័យក្មេង៖
-----------