សង្គមស៊ីវិលនឹងចូលអង្កេតភាពមិនប្រក្រតី ពេលប្រឡងបាក់ឌុបខាងមុខ
អង្គការសង្គមស៊ីវិលមួយចំនួន បានអះអាងថា ខ្លួននឹងចូលរួមអង្កេតពីភាពមិនប្រក្រតី នាពេលប្រលងសញ្ញប័ត្រមធ្យមសិក្សាទុតិយភូម (បាក់ឌុប) ដោយចាប់ផ្តើមពីឆ្នាំ២០១៤នេះ។ ការអះអាងនេះ គឺបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានបង្ហាញភ្លើងខៀវ ដោយអនុញ្ញាត ឲ្យអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ចូលរួមត្រួតពិនិត្យភាពអសកម្ម ក្នុងដំណើរការប្រលងបាក់ឌុប។
ស្នាមញញឹមរបស់សិស្សសាលា នៅកម្ពុជា។ (រូបថត ឯកសារ)
សិក្សាធិការ - តំណាងមួយរូប ពីសម្ព័ន្ធគណនេយ្យភាពសង្គម អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោក សន ជ័យ បានថ្លែង ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៥ មីនា នេះថា [...]