ម្តាយចុងចិត្តកំណាច វាយបំបាក់ជើងកូនប្រុសអាយុពីរខួបកន្លះ
អស់ជាង ១០ថ្ងៃកន្លងមកហើយ ដែលកុមារា សំណាង ត្រូវបានម្តាយចុងចិត្តអប្រិយ បានវាយបំបាក់ជើងខាងឆ្វេង និងបន្ទាប់មក ត្រូវបានឪពុករបស់ខ្លួននាំយកមកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា។ ប៉ុន្តែគេនៅមិនទាន់ដឹងថា អាចជាសះស្បើយដូចសភាពដើម ឬអត់នៅឡើយទេ។ ក្នុងសភាពត្រូវព្យូជើងទំាងពីរឡើងលើ ដើម្បីតភ្ជាប់ឆ្អឹងដែលបាក់នោះ កុមារ សំណាង ត្រូវគេងស្ងៀមនៅលើគ្រែ ពិបាកទាំងការហូបចុក ការដេកពួនក៏មិនស្រួល ទាំងបន្ទោបង់ក៍ពិបាក។ ប៉ុន្តែរឿងដែលគួរឲ្យសរសើនោះ សំណាង មិនមានយំស្រែកឲ្យឪពុករបស់ខ្លួនលំបាកឡើយ ទោះជាខ្លួនទទួលភាពឈឺចាប់យ៉ាងណាក៏ដោយ។
សម្រាប់លោក ហេល ហេង ដែលជាឪពុករបស់កុមារាបានប្រាប់ទស្សនាដ្តីមនោម្យ.អាំងហ្វូថា មូលហេតុដែលបណ្តាលឲ្យកូនរបស់គាត់បាក់ជើងគឺមកពី សំណាង [...]