អង់គ្លេសថាទង្វើរដ្ឋាភិបាលកម្ពុជា នាំគ្រោះដល់លិទ្ធិប្រជាធិបតេយ្យ
ក្នុងទិដ្ឋភាព ដើម្បីធ្វើឲ្យការបោះឆ្នោតជាតិកម្ពុជា ក្នុងឆ្នាំខាងមុខ មានលក្ខណៈសេរី និងយុត្តិធម៌ លោក ម៉ាក ហ្វៀល (Mark Field) រដ្ឋមន្ត្រីទទួលបន្ទុក តំបន់អាស៊ី និងតំបន់មហាសាគរប៉ាស៊ីភិច នៃការិយាល័យការបរទេស និងកិច្ចការ ខមមិនវៀល (Commonwealth) របស់ចក្រភពអង់គ្លេស បានចេញសេចក្ដីថ្លែងការណ៍មួយ អំពាវនាវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវស្ដារស្ថានការណ៍ឡើងវិញ បន្ទាប់ពីចំណាត់ការជាច្រើន ត្រូវបានអាជ្ញាធរកម្ពុជា អនុវត្តន៍ ដើម្បីបិទ (ឬឈានទៅបិទ) ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហើយចុងក្រោយបង្អស់នេះ មេដឹកនាំបក្សប្រឆាំងមួយរូប ត្រូវបានចាប់ខ្លួនថែមទៀត។
នៅក្នុងសេចក្ដីថ្លែងការណ៍នោះ លោក ម៉ាក ហ្វៀល បានសំដែងការព្រួយបារម្ភ ដ៏ពន់ពេករបស់លោក [...]