Posts tagged as "World Cup 2018"

បាល់ទាត់ពិភពលោក៖ នីហ្សេរីយ៉ា​ឈ្នះអ៊ីស្លង់ តែ​ផ្ដល់​ក្ដី​សង្ឃឹម​ឲ្យ​អាហ្សង់ទីន

បាល់ទាត់ពិភពលោក៖ នីហ្សេរីយ៉ា​ឈ្នះអ៊ីស្លង់ តែ​ផ្ដល់​ក្ដី​សង្ឃឹម​ឲ្យ​អាហ្សង់ទីន

បន្ទាប់ពីប្រកួតចាញ់ក្រុម ក្រូអាស៊ី នៅក្នុងជុំដំបូងរួច ក្រុម នីហ្សេរីយ៉ាង បានភ្ញាក់ខ្លួន នៅក្នុងការប្រកួតជុំទីពីរនេះ ដោយយកឈ្នះលើក្រុម អ៊ីស្លង់ ក្នុងគ្រាប់បាល់ ២ ទល់នឹងសូន្យ។ ក្រៅពីក្រុម ក្រូអាស៊ី មួយ ដែលទទួលបានសំបុត្រឆ្លងវគ្គ កាលពីម្សិលម៉ិញនោះ ក្រុមជម្រើសជាតិបីទៀត (អាហ្សង់ទីន អ៊ីស្លង់ និងនីហ្សេរីយ៉ា) នៅក្នុងពូល D នៅមានឱកាសនៅឡើយ ដើម្បី​ដណ្ដើមសំបុត្រឆ្លងវគ្គមួយទៀត ក្នុងការប្រកួត​ជុំចុងក្រោយ នៅសប្ដាហ៍ខាងមុខ។

តាមពិតទៅ នៅក្នុងការប្រកួត ទល់នឹងក្រុម អ៊ីស្លង់ ក្នុងល្ងាចនេះ ក្រុម នីហ្សេរីយ៉ា មិនបានបង្ហាញអ្វី ឲ្យខ្លាំងក្លា នៅពាក់កណ្ដាលម៉ោងដំបូងឡើយ។ ប៉ុន្តែ នៅពេលត្រឡប់ ចូលមកក្នុងពាក់កណ្ដាលម៉ោងទីពីរ ក្រុមបាល់ទាត់ ពីទ្វីបអាហ្វ្រិកមួយនេះ បានប្ដូរសាច់បាល់ ក្រឡាទាត់ និងល្បឿនលឿនជាងមុន ហើយរកបាន គ្រាប់បាល់មួយគ្រាប់ភ្លាម នៅនាទីទី ៤៩ ដោយកីឡាករ «Halldorsson» បន្ទាប់ពីទទួលបាល់ [...]

បាល់ទាត់​ពិភពលោក៖ អាហ្សង់ទីន រង​​មួយ​​ព្រនង់​​ពី ក្រូអាស៊ី ០-៣

បាល់ទាត់​ពិភពលោក៖ អាហ្សង់ទីន រង​​មួយ​​ព្រនង់​​ពី ក្រូអាស៊ី ០-៣

​ក្រុមជម្រើសជាតិ អាហ្សង់ទីន កំពុងឈរនៅមាត់ជ្រោះមរណៈ បន្ទាប់ពីបានប្រកួតចាញ់យ៉ាងធ្ងន់ធ្ងរ នៅយប់ថ្ងៃព្រហស្បត្តិនេះ ទល់នឹងក្រុម ក្រូអាស៊ី ដែលទទួលបានសំបុត្រ ឡើងទៅវគ្គបន្ត (ឈ្នះទាំងពីរប្រកួត បាន៦ពិន្ទុ) ជាស្ថាពរ។ ជិតធ្លាក់ជ្រោះ ព្រោះក្រុម អាហ្សង់ទីន រកបានតែមួយពិន្ទុ ពីក្នុងចំណោមការប្រកួតទាំងពីរប៉ុណ្ណោះ។

គ្រាប់បាល់ទាំងបី របស់ក្រុម ក្រូអាស៊ី រកបាន​នៅនាទីទី ៥៣ ដោយកីឡាករ «Rebic» - នៅនាទីទី ៨០ ដោយកីឡាករ «Modric» មុននឹងបំបាក់ក្រុម អាហ្សង់ទីន ងើបមុខលែងរួច ដោយគ្រាប់ទីបី នៅនាទីទី ៩០+១ ដោយកីឡាករ «Rakitic»។

ផ្ទុយពីការទន្ទឹងរង់ចាំ របស់អ្នកស្នេហាកីឡាបាល់ទាត់ នៅជុំវិញពិភពលោកនោះ កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ដែលជាខ្សែប្រយុទ្ធ​ដ៏ល្បី (កំពុងទាត់ឲ្យក្រុម បាសឺឡូន) កម្រិតពិភពលោក មិនបានបញ្ចេញសកម្មភាពអ្វី ដែលគួរឲ្យកត់សម្គាល់ នៅក្នុងការប្រកួតទេ។ រូបរាងកីឡាករ នៅក្នុងការប្រកួត [...]

បាល់ទាត់​ពិភពលោក៖ គូទីញ៉ូ រំដោះ​ប្រេស៊ីល​ឲ្យ​ឈ្នះ​កូស្ដារីកា

បាល់ទាត់​ពិភពលោក៖ គូទីញ៉ូ រំដោះ​ប្រេស៊ីល​ឲ្យ​ឈ្នះ​កូស្ដារីកា

គឺកីឡាករ ហ្វីលីព គូទីញ៉ូ (Philippe Coutinho) ជាអ្នករកគ្រាប់បានដំបូង ឲ្យក្រុម ប្រេស៊ីល តែក្រុមនេះ ត្រូវរង់ចាំរហូតដល់នាទី ៩០+១ ដើម្បីរកគ្រាប់នេះ មុននឹងកីឡាករ ណីម៉ា (Neymar) រកបានមួយគ្រាប់ទៀត នៅនាទីទី ៩៧។

ក្រុមប្រេស៊ីល ដែលដាក់ក្ដីសង្ឃឹម យ៉ាងខ្លាំងក្លា ទៅលើកំពូលកីឡាករ ណីម៉ា តាំងពីច្រើនខែមកនោះ គួរត្រូវអរគុណកីឡាករ គូទីញ៉ូ ដែលជាអ្នករកគ្រាប់បាល់ ឲ្យក្រុមជម្រើសជាតិខ្លួន បានទាំងពីរប្រកួត (ទល់នឹងក្រុម ស្វីស ក្នុងការប្រកួតជុំដំបូង និងទល់នឹងក្រុម កូស្ដារីកា ក្នុងថ្ងៃនេះ) ។

សឹងតែពេញការប្រកួត ក្នុងថ្ងៃនេះ ទល់នឹងការរួមគ្នាការពារ របស់ក្រុម កូស្ដារីកា ដែលមានលក្ខណៈ ជាជញ្ជាំងដ៏ក្រាសនោះ ក្រុម ប្រេស៊ីល ដែលសម្បូរដោយកីឡាករល្បីៗ មកពីក្រុមអាជីពធំៗ ក្នុងទ្វីបអ៊ឺរ៉ុប រកមិនបានចន្លោះ ដើម្បីបំប៉ោងសំណាញ់ទី កូស្ដារីកា សោះឡើយ។ ប្រសិជាមានគ្រាប់បាល់ជាច្រើន ត្រូវបានទាត់សំដៅទី របស់ក្រុម [...]

បាល់ទាត់​ពិភពលោក៖ បារាំង​ឡើង​វគ្គ​បន្ទាប់​ពីជម្រុះ​ប៉េរូ ត្រឹម​តែ​១-០

បាល់ទាត់​ពិភពលោក៖ បារាំង​ឡើង​វគ្គ​បន្ទាប់​ពីជម្រុះ​ប៉េរូ ត្រឹម​តែ​១-០

គ្រាប់បាល់មួយគ្រាប់ របស់ក្រុមជម្រើសជាតិបារាំង រកបាននៅនាទីទី ៣៤ ដោយកីឡាករ គីលីយ៉ាន អ៊ឹមបាប៉េ (Kylian Mbappé) ខ្សែប្រយុទ្ធរបស់ក្រុម ប៉ារីស ដែលទើបនឹងមានវ័យ១៩ឆ្នាំ។ គ្រាប់បាល់នោះ ត្រូវបានកីឡាករវ័យ១៩ឆ្នាំរូបនេះ ទាត់បង្ហើយ បន្ទាប់ពីការប៉ុនប៉ងរបស់កីឡាករ អូលីវីយ៉េ ហ្សេរូ ក្នុងការទាត់បញ្ចូលទីក្រុម ប៉េរូ ត្រូវបានបះ ជាមួយនឹងខ្សែការពារនោះរួច។

នៅពាក់កណ្ដាលទីពីរ ក្រុមបាល់ទាត់ ប៉េរូ ព្យាយាមវាយសន្ទាប់ ដើម្បីរកគ្រាប់បាល់មកវិញដែរ តែត្រូវបានក្រុមបារាំង ចុះរួមគ្នាមករារាំង ខណៈគ្រាប់បាល់ខ្លួន ត្រូវបានទាត់ត្រូវបង្គោលទី (នៅនាទីទី ៥០) និងគ្រាប់ខ្លះទៀត ត្រូវបានអ្នកចាំទីបារាំងទះចេញ។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម បារាំង និងក្រុម ប៉េរូ៖