ស្ត្រីនគរបាលរាំដើម្បីអន្តរាគមន៍បំបែកជម្លោះ ឲ្យផ្អើលដល់ អូបាម៉ា
កាលពីថ្ងៃចន្ទ សប្ដាហ៍មុន នៅក្នុងសង្កាត់មួយ នៃរដ្ឋធានីវ៉ាស៊ីតោន ជម្លោះឈ្លោះប្រកែកមួយ បានកើតឡើង រវាង«ស្ទាវ»ពីរក្រុម រហូតតម្រូវឲ្យមានកិច្ចអន្តរាគមន៍ ពីកម្លាំងនគរបាល។ បន្ទាប់មក ស្ត្រីជានគរបាលម្នាក់ បានចូលទៅក្បែរក្រុមបង្កជម្លោះ ហើយបានប្រាប់ឲ្យពួកគេ បំបែកហ្វូង។
រំពេលនោះ សិស្សសាលាអាយុ១៧ឆ្នាំម្នាក់ យុវតី អាលីយ៉ា ថៃល័រ (Aaliyah Taylor) បានដើរមកជិតភ្នាក់ងារនគរបាល ហើយបានចាក់ចម្រៀង «Watch Me (Whip/Nae Nae)» នៅក្នុងទូរស័ព្ទរបស់នាងឡើង មុននឹងចាក់ក្បាច់ រាំជាចង្វាក់ម្យ៉ាង ដែលគេហៅថា «Nae Nae»។
ស្ត្រីជានគរបាល ឃើញដូច្នេះ ក៏សើចឡើង ហើយនិយាយប្រាប់យុវតីវិញថា ក្បាច់រាំរបស់ភ្នាក់ងារនគរបាល អស្ចារ្យជាងយុវតីជំទង់ទៅទៀត។ នៅពេលនោះហើយ ដែលការប្រកួតប្រជែងក្បាច់រាំ ដ៏សម្បើមមួយ បានកើតឡើង នៅមុខក្មេង«ស្ទាវ»ជាច្រើននាក់ទៀត ក្រោមការផ្ទុះសំណើច ស្ទើរ«ទប់ខ្លួនមិនបាន»។
យុវតី អាលីយ៉ា ថៃល័រ [...]