Posts tagged as "Donald Trump"

សហគមន៍​ខ្មែរ​អាមេរិកាំង​ផ្ញើរ​លិខិត​ចំហរ​ជូន​ប្រធានាធិបតី ត្រាំ

សហគមន៍​ខ្មែរ​អាមេរិកាំង​ផ្ញើរ​លិខិត​ចំហរ​ជូន​ប្រធានាធិបតី ត្រាំ

លិខិតចំហរផ្ញើរជូនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានកាលពីម្សិលម៉ិញ ក៏ត្រូវបានលោក ទូច វិបុល ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លើកយកមកអាន ផ្សាយដាក់ក្នុងវីដេអូមួយ របស់លោកនោះដែរ។ វីដេអូនោះ ត្រូវបានចែករំលែក យ៉ាងទូលំទូលាយ នៅលើបណ្ដាញសង្គម តាំងពីម្សិលម៉ិញមក។

លិខិតនោះ បានសរសេរថា៖ «ប្រទេសចិន និងវៀតណាម បានស្រោចទឹកដាក់ជី (ឲ្យ)របបហ៊ុន សែន ដើម្បីគៀបសង្កត់ប្រជាពលរដ្ឋរបស់ខ្លួន និងរក្សាអំណាចផ្តាច់ការ របស់ពួកគេ»។ លិខិតដដែល បានបន្តទៀតថា៖ «អ្នកស្រឡាញ់សន្តិភាព ចេញមុខជួយអ្នកទាំងឡាយណា ដែលបោះដៃសុំឲ្យជួយ។ នៅពេលនេះ ប្រជាពលរដ្ឋខ្មែរកំពុងសុំលោកប្រធានាធិបតី (...) ឲ្យជួយហើយ នៅថ្ងៃនេះ យើ​ងបា​នធ្វើ​នូវអ្វី ដែល​យើងត្រូវធ្វើ»។

យ៉ាងណា សម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា [...]

តារា​ស្ត្រី​រ៉ូស្ស៊ី​ម្នាក់​ស្លៀក​ពាក់​ជា​ទាហាន​ខ្មែរ​ក្រហម ក្នុង​ថ្ងៃ​ហាឡូវីន

តារា​ស្ត្រី​រ៉ូស្ស៊ី​ម្នាក់​ស្លៀក​ពាក់​ជា​ទាហាន​ខ្មែរ​ក្រហម ក្នុង​ថ្ងៃ​ហាឡូវីន

មានដើមកំណើតពីតំបន់ស៊ីបេរី ប្រទេសរ៉ូស្ស៊ី តារាសំដែង នាង ដូណា ត្រាំប្លូវ៉ា (Donna Trumplova) មិនសូវជាមានឈ្មោះល្បីណាស់ណាទេ នៅលើពិភពសិល្បៈ ក្នុងឆាកអន្តរជាតិ។ នៅតាមបណ្ដាញសង្គម គេឃើញគណនីរបស់នាងភាគច្រើន បានសរសេរហៅខ្លួនឯងថា ជាកូនស្រីទីបី របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) សព្វថ្ងៃ (លោក ដូណាល់ ត្រាំ មានកូនស្រីតែពីរនាក់ទេ ជាផ្លូវការ)។

តែនៅថ្ងៃហាឡូវីន (Halloween) ឆ្នាំ២០១៧នេះ នាង ដូណា ត្រាំប្លូវ៉ា បានស្លៀកពាក់ជាទាហានខ្មែរក្រហម ដាក់បង់គ្រាប់ នៅជុំវិញចង្កេះ ពាក់មួកពណ៌ខ្មៅ និងក្រមាបង់ក ពណ៌ក្រហម ជាមួយនឹងកាំភ្លើងអាកា នៅនឹងដៃ។ រូបភាពរបស់នាង ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម (ទាំងហ្វេសប៊ុក ទ្វីសធើរ ទាំងអ៊ីនស្ដាហ្គ្រាម) បានអមមកជាមួយ នូវសំណេរមានន័យថា៖

«ក្នុងថ្ងៃហាឡូវីននេះ ខ្ញុំមានសម្លៀកបំពាក់ដ៏ពិសេសមួយ។ ខ្ញុំបាននឹកទៅដល់ភាពយន្ដពីរ ពីក្នុងចំណោមភាពយន្ដ [...]

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ព្រមាន​ជា​ថ្មី ថា​នឹង​ចាត់​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ ដាក់​ក្នុង​បញ្ជី​ខ្មៅ

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ព្រមាន​ជា​ថ្មី ថា​នឹង​ចាត់​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ ដាក់​ក្នុង​បញ្ជី​ខ្មៅ

ការសម្រេចរបស់តុលាការកំពូលកម្ពុជា ក្នុងការតំកល់សាលដីកាសាលាឧទ្ធរណ៍ ដែលបញ្ជាក់ ពីការឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ថាត្រឹមត្រូវ ទុកជាបានការនោះ គឺជា«ដំណឹងដ៏អាក្រក់»មួយ សម្រាប់លោក ថេដ គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភាអាមេរិកដ៏ល្បីឈ្មោះ។ លោក គ្រូស បានថ្លែងដូច្នេះ នៅលើបណ្ដាញសង្គមទ្វីសធើរ នាវេលាមុននេះបន្តិច ដែលជាប្រតិកម្ម ទៅនឹងការបង្ហោះមួយ របស់ទំព័រទ្វីសធើរ «Asian Correspondent» ស្ដីពីសេចក្ដីសម្រេច របស់តុលាការជាន់ខ្ពស់បំផុត នៅក្នុងប្រទេសកម្ពុជា។

លោក ថេដ គ្រូស ដែលជា​អតីត​បេក្ខជន​ប្រធានាធិបតីមួយរូប របស់សហរដ្ឋអាមេរិកផងនោះ បានសរសេរបន្ត នៅលើទំព័រទ្វីសធើរផ្លូវការ របស់លោកទៀតថា៖ «ប្រសិនជាលោក កឹម សុខា ប្រធានគណបក្សប្រឆាំង មិនត្រូវបានដោះលែង នៅមុនថ្ងៃទី៩ ខែវិច្ឆិកាទេនោះ ខ្ញុំនឹងចាត់ការ​ដោយផ្ទាល់ដៃរបស់ខ្ញុំ ដើម្បីហាមឃាត់​មន្ត្រីរដ្ឋាភិបាល ដែលជាប់ពាក់ព័ន្ធ [...]

ស៊ីនហ្សូ អាប៊េ ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​កាន់​តំណែង​នៅ​ជប៉ុន​យូរ​ជាង​គេ

ស៊ីនហ្សូ អាប៊េ ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​កាន់​តំណែង​នៅ​ជប៉ុន​យូរ​ជាង​គេ

សម្រាប់ប្រទេសជប៉ុន លោក ហ្សីនហ្សូ អាប៊េ (Shinzo Abe) កំពុងទទួលបានឯកត្តកម្មថ្មី ថាជានាយករដ្ឋមន្ត្រីកាន់តំណែង បានយូរជាងគេ រាប់ចាប់តាំងពីប្រទេសមហាអំណាច សេដ្ឋកិច្ចទីបី ក្នុងលោកមួយនេះ ប្ដូររដ្ឋធម្មនុញ្ញ នៅក្រោយសង្គ្រាមលោកនោះមក។ លោក អាប៊េ ទើបនឹងទទួលបានជ័យជំនះជាថ្មីទៀត ក្នុងការបោះឆ្នោតមុនអាណត្តិ កាលពីថ្ងៃអាទិត្យកន្លងមក ដើម្បីអាចឲ្យលោក បន្តតំណែងសម្រាប់អាណត្តិថ្មី រហូតដល់ឆ្នាំ២០២១។

បើនិយាយពីសម្ព័ន្ធភាពនយោបាយ រវាងគណបក្សប្រជាធិតេយ្យសេរី (PLD - និន្នាការស្ដាំនិយម) របស់លោក ហ្សិនហ្សូ អាប៊េ និងគណបក្សកូម៉ីតូ (Komeito - និន្នាការស្ដាំនិយមកណ្ដាល) ជំហរនយោបាយរបស់នាយករដ្ឋមន្ត្រី ទំនងជាកាន់តែពង្រឹងខ្លាំងឡើងថែមទៀត ដោយសារគណបក្សទាំងពីរ ទទួលបានអាសនៈ នៅក្នុងរដ្ឋសភា រហូតដល់ទៅ៣១០កៅអី ពីក្នុងចំណោមអាសនៈទាំងអស់ ៤៦៥កៅអី។

ចំនួនអាសនៈច្រើនជាង ២ភាគ៣ ទាំងនេះ នឹងអាចអនុញ្ញតឲ្យលោក អាប៊េ [...]

សម រង្ស៊ី ថា ហ៊ុន សែន ជា​«ឆ្កែ​កាច»​ដែល​ចិន​ចិញ្ចឹម

សម រង្ស៊ី ថា ហ៊ុន សែន ជា​«ឆ្កែ​កាច»​ដែល​ចិន​ចិញ្ចឹម

ប្រសិនជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើនយទ្ធនាការនយោបាយ ហៅក្រុមមេដឹកនាំគណបក្សប្រឆាំង ថាជា«អាយ៉ង» ឬជា«ខ្ញុំកញ្ជះ»បរទេសនោះ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិឯណោះ ក៏បានតំឡើងសម្លេងរបស់លោក ប្រឆាំងលោក ហ៊ុន សែន វិញដែរ។ មេដឹកនាំប្រឆាំងជាប្រវត្តិសាស្ត្រ របស់កម្ពុជា បានហៅលោកនាយករដ្ឋមន្ត្រី ថាជា«ឆ្កែកាច» ដែលប្រទេសចិនកុម្មុយនីស្ដកំពុងចិញ្ចឹម ក្នុងសម័យកាលនេះ ជំនួសឲ្យក្រុមខ្មែរក្រហម ដែលចិនឱបការពារយ៉ាងណែន ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។

លោក សម រង្ស៊ី បានប្រើឱកាសនៃការជួបជុំ អ្នកគាំទ្ររបស់លោក ដើម្បីថ្លែងពីរហស្សនាមថ្មី របស់លោក ហ៊ុន សែន ហើយនៅលើបណ្ដាញសង្គម លោកក៏បានចែករំលែកបន្ត ពីវោហាស័ព្ទនេះ ទៅដល់ប្រិយមិត្តរាប់លាននាក់របស់លោកនោះដែរ។ ដូចក្នុងជំនួបមួយ ជាមួយសហគមន៍ខ្មែរ ក្នុងនៅវត្តសន្តិភាព ទីក្រុងអាដេឡែត ប្រទេសអូស្ត្រាលី អតីតប្រធានគណបក្សប្រឆាំង បានពន្យល់ថា ចិន និងរ៉ូស្ស៊ី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...