នាយកវិទ្យុ RFI បង្ហោះសារតប សម រង្ស៊ី ជាខេមរភាសា
នៅមិនទាន់ចប់នៅឡើយ ការឆ្លើយតបទៅលោក សម រង្ស៊ី ជុំវិញប្រតិកម្មរបស់ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ ទៅនឹងការចេញផ្សាយ ដ៏ប្រទាំងប្រទើសមួយ របស់វិទ្យុបារាំងអន្តរជាតិ ដែលមានចំណងជើងថា «លោក សម រង្ស៊ី ប្រាប់អឺរ៉ុបឲ្យបិទទីផ្សារ នាំចេញសម្លៀកបំពាក់ ហើយបើកវិញជាមួយលក្ខខណ្ឌ»។ នៅលើកនេះ លោក ហ្សង់-ហ្វ្រង់ស៊័រ តាន់ (Jean-François Tain) នាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ (RFI) ផ្សាយជាខេមរភាសា បានបង្ហោះការឆ្លើយតប របស់លោកជាលើកទីពីរ ដោយបានបកប្រែសារនោះ ជាខេមរភាសា និងអមបន្ថែមដោយការពន្យល់ខ្លះនោះទៀត។
កាលពីល្ងាចម្សិលម៉ិញ លោកនាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ បានបង្ហោះសារនេះជាភាសាបារាំងម្ដងហើយ ដើម្បីជាការឆ្លើយតបភ្លាមៗ ទៅនឹងប្រតិកម្មរបស់លោក សម រង្ស៊ី ដែលលោកបានសរសេរ ជាលក្ខណៈដាក់«មតិយោបល់» នៅខាងក្រោមវីដេអូមួយ ស្ដីពីកិច្ចពិភាក្សារបស់លោក [...]