ហ៊ុន សែន ប្រាប់«Global Witness»ឲ្យឈប់ឆ្កួត និងត្រូវរៀនថែម
ដើម្បីប្រតិកម្ម តបទៅនឹងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយកាលពីថ្ងៃពុធ ទី១៨ ខែមករា របស់អង្គការឃ្លាំមើលពិភពលោក ហៅជាភាសាអង់គ្លេសថា «Global Witness» លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជ្រើសរើសពាក្យដ៏ពិសេសៗ មានដូចជា «ល្ងង់ - ឆ្កួតលីលា និងឡប់»ជាដើម មកសរសេរហៅអង្គការអន្តរជាតិមួយនេះ នៅលើទំព័រហ្វេសប៊ុករបស់លោក។ លោកថែមទាំងប្រាប់ឲ្យអង្គការមួយនេះ គួរទៅចូលរៀនបន្ថែមទៀតផង។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះ អង្គការអន្តរជាតិ ដែលមានទីស្នាក់ការធំ នៅក្នុងរាជធានី ឡុងដ៍ នៃចក្រភពអង់គ្លេស បានរិះគន់លោក ហ៊ុន សែន និងរបបដឹកនាំរបស់លោក តាមរយៈការស៊ើបអង្កេតរបស់ខ្លួន ថាពោរពេញដោយអាថ៌កំបាំង ការបំផ្លិចបំផ្លាញធនធានធម្មជាតិ អំពើពុករលួយ បក្ខពួកនិយម ជាមួយនឹងការក្ដោបក្ដាប់ នៅក្នុងដៃនៃសមាជិកគ្រួសារត្រកូល «ហ៊ុន» នូវសរសៃឈាមសេដ្ឋកិច្ចជាតិកម្ពុជា។ អង្គការ «Global Witness» បានសរសេរថា៖ «កម្ពុជា [...]