តាំងពីជាង៤ឆ្នាំហើយ បុរសនេះមានដង្កូវមួយ នៅក្នុងក្បាល
ដង្កូវដែលមានប្រវែង ១សង់ទីម៉ែត្រ មួយក្បាល ត្រូវបានគ្រូពេទ្យវះយកចេញ ពីខួរក្បាលរបស់បុរស ជនជាតិអង់គ្លេស វ័យ៥០ឆ្នាំម្នាក់ បន្ទាប់ពីបុរសនេះ បានទៅពិគ្រោះជាមួយគ្រូពេទ្យរបស់ខ្លួន ពីអាការៈចុកចាប់ក្នុងក្បាលជាខ្លាំង។ គ្រូពេទ្យបានរកឃើញថា ដង្គូវប្រភេទ Spirometra erinaceieuropei បានចូលទៅរស់នៅ ធ្វើរូងនៅ៥សង់ទីម៉ែត្រ និងធ្វើការផ្លាស់ទី ពីឆ្វេងមកស្ដាំ និងពីស្ដាំមកឆ្វេង ក្នុងខួរក្បាលរបស់បុរសអ្នកជំងឺ តាំងពីជាង៤ឆ្នាំមកហើយ។
ករណីដ៏ចម្លែកនេះ ទើបតែមានកើតជាលើកទីមួយ នៅក្នុងចក្រភពអង់គ្លេស។ ប៉ុន្តែបើគេរាប់ ចាប់តាំងពីឆ្នាំ១៩៥៣មក ករណីរបៀបនេះ បានកើតឡើងចំនួន៣០០ដងហើយ នៅក្នុងពិភពេលោកទាំងមូល។ ដង្កូវនេះ នឹងធ្វើឲ្យរលាកប្រព័ន្ធប្រសាទ ហើយប្រសិនជាវាចូលទៅដល់ខួរក្បាល វានឹងបង្កឲ្យមនុស្សនោះ បាត់ការចងចាំ និងមានការចុកចាប់យ៉ាងខ្លាំង នៅក្នុងក្បាល។ ដោយសារអការៈរបស់សត្វចង្រៃនេះ មិនសូវសម្បូរកើតនោះ ភាពអាថ៌កំបាំងរបស់វា [...]