ប្រធានគយប៉ោយប៉ែត បដិសេធការដាក់«កុងត្រូល»ជជុះតាមផ្លូវ
ត្រឹមតែ ប្រវែងផ្លូវជាតិ ៤៦ គីឡូម៉ែត្រប៉ុណ្ណោះ តែមានទីតាំងកុងត្រួល ដល់ទៅ៣កន្លែងទៅហើយ។ ទាំងនេះធ្វើឲ្យអ្នករកទទួលទានដឹកទំនិញ និងជាពិសេសពលរដ្ឋ ដែលរស់នៅ តាមបណ្ដាយផ្លូវជាតិលេខ៥ សម្ដែងការធុញទ្រាន់ ក្ដៅក្រហាយ និងបារម្ភពីការទារប្រាក់ ក្រោមមូលហេតុផ្សេងៗ មិនចេះចប់។
ឆ្លើយតបនឹងការរអ៊ូរទាំ របស់អ្នករស់នៅតាមផ្លូវ ដែលមានការឃាត់ស្ទាក់ យ៉ាងរដឹកខាងលើ លោក ហ៊ុយ សុជាតិ ប្រធានគយចល័ត និងរដ្ឋាករក្រុងប៉ោយប៉ែត បានបដិសេធន៍ថា ការងារហ្នឹងនៅខាងលើ ជាអ្នកដឹងឮ ខណៈខាងសាខាលោក នៅតែខាងក្នុង មិនបានដឹងឮទេ។ ប្រធានគយក្រុងប៉ោយប៉ែត បានថ្លែងប្រាប់អ្នកសារព័ត៌មាន ដោយសម្តីបែបនេះថា៖ «លោកឯងមកសួរខ្ញុំអី! ខ្ញុំនៅតែខាងក្នុង ខ្ញុំម៉ិចដឹង ទៅសួរអ្នកនៅសាខាចល័តទៅ»។
ការត្រួតពិនិត្យទារប្រាក់ នៅតាមដងផ្លូវនេះ បានជំរុញឲ្យមានការបើកគេច ពីសំណាក់រថយន្ដដឹកទំនិញមួយចំនួន រហូតធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ បានកើតមានឡើង [...]