Posts tagged as "Poipet"

កម្មករ​អូស​រទេះ​នៅ​ប៉ោយប៉ែត ត្អូញ​ត្អែរ​ពី​ការ​រឹប​អូស​អីវ៉ាន់ និង​ទារ​ពន្ធ​របស់​មន្ត្រី​គយ

កម្មករ​អូស​រទេះ​នៅ​ប៉ោយប៉ែត ត្អូញ​ត្អែរ​ពី​ការ​រឹប​អូស​អីវ៉ាន់ និង​ទារ​ពន្ធ​របស់​មន្ត្រី​គយ

កម្មករអូសរទេះ តាមច្រកខ្មែរថៃ ក្រុងប៉ោយប៉ែត ត្រូវបានមន្ត្រីគយ ចាប់រឹបអូសយកអីវ៉ាន់ បានជាង ១០ រទេះ ដើម្បីជា​ថ្នូរសម្លុតទារពន្ធ ពីកម្មករទាំងនោះ។ ការចុះប្រតិបត្តិការ របស់មន្ត្រីគយទាំងនោះ ត្រូវបានប្រជាពលរដ្ឋលើកឡើងថា មន្ត្រីគយទាំងនោះ បានចុះដើរចាប់កម្មករអូសរទេះអីវ៉ាន់ ស្ទើតែរាល់ថ្ងៃ ហើយការយកពន្ធនេះ មានចំនួនច្រើន លើស​ពី​ប្រាក់ចំណេញ ដែលក្រុមកម្មករទទួលបាន។

អ្នកស្រី ចាន់ណា កម្មករអូសរទេះ ពីប្រទេសថៃមកលក់ នៅក្នុងក្រុងប៉ោយប៉ែត បានប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​​ថា នៅព្រឹកថ្ងៃទី ២៨ ខែមីនា អ្នកស្រីត្រូវបានមេគយ ចាប់អីវ៉ាន់របស់អ្នកស្រី ដើម្បីសម្លុតទារពន្ធ ហើយអ្នកស្រីត្រូវបង្ខំ​ចិត្ត ឲ្យលុយទៅមន្ត្រីគយទាំងនោះ ដើម្បីប្តូរយកអីវ៉ាន់មកវិញ។ អ្នកស្រីថា មានអីវ៉ាន់ជាច្រើនប្រភេទ ដែលពួកគាត់​អូស​ចេញ ពីប្រទេសថៃ។ អ្នកខ្លះអូសបានច្រើនកេះ នឹងទទួលបានប្រាក់ចំណេញ បានច្រើនដែរ ឬឯគាត់វិញ [...]

ដីកា​ចម្លែក៖ ​ត្រូវ​បង្ហាញ​ខ្លួន​ក្នុង​ថ្ងៃ​ខែ​ណា លោក​តំណាង​អយ្យការ?

ដីកា​ចម្លែក៖ ​ត្រូវ​បង្ហាញ​ខ្លួន​ក្នុង​ថ្ងៃ​ខែ​ណា លោក​តំណាង​អយ្យការ?

ពលរដ្ឋមួយរូប ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានតុលាការកម្ពុជា ចេញដីកាកោះឲ្យចូលខ្លូន មក​បង្ហាញ​ខ្លួន ចំពោះ​មុខ​តុលាការ ក្នុងឆ្នាំ២០១៥នេះ តែមិនបានកំណត់នូវថ្ងៃ ឬខែ ដែលត្រូវមកបង្ហាញនោះឡើយ។ តំណាងអយ្យការ អម​សាលា​ដំបូងខេត្ត បន្ទាយមានជ័យ លោក ផាន់ វណ្ណរ័ត្ន ចេញដីកាកោះ កោះហៅដើមចោទ លោក អ៊ឹម ផល្លែន ឲ្យមក​បង្ហាញ​ខ្លួន ចំពោះមុខតំណាងអយ្យការ ដើម្បីចូលបំភ្លឺក្នុងរឿងប្តឹងសុំអនុវត្តន៍សាលក្រម។

ក្នុងដីកាដដែលនេះ ក្រៅពីគ្មានចុះថ្ងៃ ខែ ក្នុងឆ្នាំ២០១៥ ដែលមានហត្ថលេខាតំណាងអយ្យការ លោក ផាន់ វណ្ណរ័ត្ន បាន​បង្គាប់បញ្ជាឲ្យ អាជ្ញាធរនគរបាលមូលដ្ឋាន ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មាន​​ជ័យ ប្រគល់ដីការនេះ ទៅកាន់សាម៉ីខ្លួន ដែលបានប្តឹងសុំ ឲ្យចូលខ្លួនបំភ្លឺ នាវេលាម៉ោង ៨ និង៣០នាទីព្រឹក ក្នុង​សំណុំ​​រឿង​​លេខ១៣ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ តែមិនបានបញ្ជាក់ថា ត្រូវទៅបង្ហាញខ្លួន [...]

ប៉ោយប៉ែត៖ សំណង់​តូប​លក់​ដូរ​ស្រេច​ចិត្ត លើ​ចិញ្ចើម​ផ្លូវ​មុខ​​វត្ត​​ថ្មី?

ប៉ោយប៉ែត៖ សំណង់​តូប​លក់​ដូរ​ស្រេច​ចិត្ត លើ​ចិញ្ចើម​ផ្លូវ​មុខ​​វត្ត​​ថ្មី?

ការសាងសង់ នៅលើចិញ្ចើមផ្លូវដើម្បីប្រកបរបរ ធ្វើអាជីវកម្មជាលក្ខណៈឯកជន បានបង្ករឲ្យមានការព្រួយ​បារម្ភ ដល់​ព្រះ​គ្រូ​ចៅអធិការវត្ត សូរិយារាម ហៅវត្តថ្មី និងនាយកសាលាបឋមសិក្ស ហ៊ុន សែន វត្តថ្មី។ បើ​តាម​ប្រភព​ផ្ទាល់កន្លែង បានឲ្យ​ដឹងថា សំណង់តូបទាំងនេះ ត្រូវបានសាងសង់ឡើង តាំងពីថ្ងៃទី៨ ដើមខែកុម្ភៈ នៅ​លើ​ចិញ្ចើម​ផ្លូវសាធារណៈ ភូមិ​បាលិលេយ្យ​ទីមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់​នឹងរបងវត្ត និងសាលាបឋម​សិក្សា​នោះ​តែ​ម្ដង។  រហូតមកដល់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ ការសាងសង់ ហាក់​ដូចជាបានកើនឡើង រឹងរឹតតែលើសដើម ដោយ​មិន​មាន​អន្តរាគមន៍​ណាមួយ ពីអាជ្ញាធរសង្កាត់ ក្នុងតំបន់​នោះ​នៅ​ឡើយ ។

ព្រះតេជគុណ ឌួង រដ្ឋា ចៅអធិការវត្តថ្មី បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ព្រះអង្គមានការបារម្ភ នឹង​សំណង់​ធ្វើ​អាជីវកម្មទាំងនេះ ព្រោះវាធ្វើឲ្យប៉ះពាល់ ដល់ព្រះពុទ្ធសាសនា។ ព្រះតេជគុណយល់ថា [...]

មេ​ភូមិ​អត់​ចេះ​អក្សរ៖ អ្នក​ភូមិ​ព្រៃ​ព្រិច អត់​ទុក​ចិត្ត​សង្កាត់

មេ​ភូមិ​អត់​ចេះ​អក្សរ៖ អ្នក​ភូមិ​ព្រៃ​ព្រិច អត់​ទុក​ចិត្ត​សង្កាត់

ការស៊ើបអង្កេតរបស់សង្កាត់ ប៉ោយប៉ែត ទៅលើករណីបណ្ដឹងពលរដ្ឋ ឲ្យដកមេភូមមួយរូបចេញ នៅភូមិព្រៃព្រិច សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះ នៅមិនទាន់ចេញ ជាផ្លែផ្កាអ្វីនៅឡើយ។ សម្រាប់ពលរដ្ឋ អ្នកភូមិ​ព្រៃព្រិចវិញ បានសម្ដែងការសង្ស័យថា ខាងសង្កាត់អាចនឹងឃុបឃិត ជាមួយមេភូមិនោះទៀត។

អ្នកភូមិម្នាក់ បានថ្លែងឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូដឹង ក្នុងព្រឹកថ្ងៃទី២៧ ខែកុម្ភៈ នេះថា អ្នករស់នៅក្នុងភូមិនេះ​ទាំង​អស់ ហាក់មិនមានទំនុកចិត្ត ទៅលើសង្កាត់ឡើយ ព្រោះការតវ៉ា ពីបញ្ហាមេភូមិនេះ មិនមែនទើបនឹងធ្វើ ជាលើកទីមួយ​នោះទេ តែវាជាលើកទីបីហើយ តែនៅមិនទាន់បាន ទទួលលទ្ធផល ដែលប្រជាពលរដ្ឋ អាចទទួលយកបានទៀត។ អ្នក​ភូមិ ដែលនិយាយក្នុងល័ក្ខខ័ណ្ឌមិនប្រាប់ឈ្មោះ បានថ្លែងទៀតថា មានអ្នកខ្លះ មិនហ៊ានធ្វើដំណើរទៅមកណា ដោយ​មិន​ប្រុងប្រយ័តនោះទេ ព្រោះធ្លាប់មានពាក្យគម្រាមកំហែង ពីអ្នកប្លែកមុខ ដែលចេញចូលផ្ទះមេភូមិនេះ [...]

ចៅ​សង្កាត់​ប៉ោយ​ប៉ែត ចាត់​ឲ្យ​ចុះ​ស៊ើប​រឿង​មេ​ភូមិ​មិន​ចេះ​អក្សរ

ចៅ​សង្កាត់​ប៉ោយ​ប៉ែត ចាត់​ឲ្យ​ចុះ​ស៊ើប​រឿង​មេ​ភូមិ​មិន​ចេះ​អក្សរ

ក្រោយពីមានការតវ៉ា ទាមទារឲ្យដកមេភូមិ ចេញពីដំណែង របស់ក្រុមអ្នកភូមិ ព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងមក នៅថ្ងៃនេះ ចៅសង្កាត់ប៉ោយប៉ែត បាន​ពន្យល់​ពី​ចំណាត់​ការ​របស់លោក ទៅលើពាក្យបណ្ដឹងរបស់ពលរដ្ឋទាំងនោះ។

ចៅសង្កាត់ប៉ោយប៉ែត លោក នុត លី បានឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូដឹង នៅថ្ងៃទី២៤ ខែកុម្ភៈនេះថា លោកបានចាត់ ឲ្យក្រុមការងាររបស់លោក ចុះធ្វើការអង្កេត ទៅដល់ទីតាំងភូមិឃុំ ដែលកើតហេតុនេះភា្លមៗ បន្ទាប់ពីទទួលបានពាក្យ​បណ្តឹង។ ចំណាត់ការដ៏រហ័សនេះ ឈរលើជំហរមិនលំអៀង ទៅខាងណាមួយនោះទេ ព្រោះលោកគិតថា ប្រជា​ពលរដ្ឋ​ក៏ជាអ្នកស្លូតត្រង់ រីឯមេភូមិ ក៏ជាអ្នកបម្រើការងារ ជាយូរមកហើយដែរ។

លោក នុត លី បានបញ្ជាក់ថា អ្វីដែលអាចធ្វើបាន គឺរង់ចាំទទួលការចុះត្រួតពិនិត្យផ្ទាល់ របស់ក្រុមកាងារសង្កាត់សិន។ លោក បានថ្លែងទៀតថា លទ្ធផលយ៉ាងណា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...