ភោជនីយដ្ឋានចិននៅម៉ិចស៊ិក យកសាច់ឆ្កែជំនួសសាច់ជ្រូកធ្វើម្ហូប
សារព័ត៌មានអង់គ្លេស «Daily Mail » បានផ្សាយឲ្យដឹង កាលពីសប្ដាហ៍មុនថា អតិថិជនមួយរូប បានឃើញបុគ្គលិក នៃភោជនីយដ្ឋាននេះ សម្លាប់ឆ្កែមួយក្បាល មុននឹងយកសាច់វា ទៅឆាប្រឡាក់គ្រឿង ជាមួយមី និងបន្ទាប់មក បានដាក់ឲ្យអតិថិជនផ្សេងទៀត ទទួលទាន។ ម្ហូបនោះ មានឈ្មោះថា «chow mein» ដែលជាម្ហូបពិសេស របស់ជនជាតិចិន កង់តុង។ ស្ថិតក្នុងសភាពតក់ស្លុតជាខ្លាំង អតិថិជនរូបនោះ បានរត់ទៅរាយការណ៍ ប្រាប់នគរបាលភ្លាម។
នៅនឹងកន្លែង អាជ្ញាធរក៏បានសម្ដែង ការភ្ញាក់ផ្អើលដូចគ្នា ដោយពួកគេប្រទះឃើញ សត្វឆ្កែជាច្រើនក្បាល ដាក់ជាប់នៅក្នុងទ្រុង ហើយមានសាកសព សត្វឆ្កែមួយ ត្រូវបានកាត់ជាកំណាត់ៗ ដាក់ទៅក្នុងធុងសម្រាម។
ភោជនីយដ្ឋានចិនប្រាំទៀត ត្រូវបានបិទទ្វា
[...]