វីរជន របស់ក្រុម «ជាតិ សាសនា វីរជន»
ជម្រាបសួរពុកម៉ែមាមីងបងប្អូនជាទីមេត្រី បាទ... ខ្ញុំបាទជ័យសូមចូលខ្លួន មកជម្រាបព័ត៌មានមួយ ដែលបងប្អូនធ្លាប់ចង់ដឹងចង់ឮ ជាយូរណាស់មកហើយ។ ក្រុមមួយ ដែលមានទីតាំងនៅសហរដ្ឋអាមេរិក និងតែងតែបានស្រែកពីទីនោះ មិនដែលហ៊ានចូលស្រុកនោះ បានបង្កើតបាវចនារបស់ពួកគេមួយ នោះគឺ «ជាតិ សាសនា វីរជន»។ ខុសពីបាវចនា នៃព្រះរាជាណាចក្រកម្ពុជា ដែលមាន «ជាតិ សាសនា ព្រះមហាក្សត្រ» ក្រុមនោះបានប្រកាសខ្លួនគេ ថាជាអ្នកសាធារណរដ្ឋនិយម មិនចូលចិត្តស្ដេច និងមួយភាគធំនៃសមាជិករបស់ក្រុមនេះ មាននិន្នាការស្និតនឹងរបបសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ ណុល ពីឆ្នាំ១៩៧០ ដល់១៩៧៥។
ទោះប្រទេសកម្ពុជា ប្រកាន់យករបបនយោបាយ «រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ» ទ្រទ្រង់ដោយអន្តរជាតិ អស់ទាំងកម្លាំងចំណាយអស់ទាំងថវិកាក៏ដោយ ប៉ុន្តែពីដើមរៀងមក ក្រុមនេះមិនដែលឲ្យតម្លៃ [...]