«ចិន» ជាមហាអំណាច«ថ្មី» នៃបាល់ទាត់?
ក្រុមបាល់ទាត់ជាច្រើន នៅក្នុងក្របខណ្ឌប្រកួត «Chinese Super League» និង «China League One» (ដែលសុទ្ធសឹង ជាក្របខណ្ឌប្រកួតបាល់ទាត់អាជីព នៅក្នុងប្រទេសចិន) បានចំណាយទុនដ៏សម្បើម នៅដើមឆ្នាំនេះ ប្រមាណជា ២៩០លានដុល្លារបស់ពួកគេ ក្នុងការទិញ ឬធ្វើការផ្លាស់ប្ដូរ កីឡាករបាល់ទាត់អន្តរជាតិ ពីបរទេស។ ការចំណាយនេះ អាចនឹងបំបែកឯកត្តកម្មពិភពលោក សម្រាប់រដូវទិញដូរកីឡាករ ក្នុងរដូវរំហើយនេះ ដែលនៅក្នុងប្រទេសចិន បានបិតបញ្ចប់ហើយ កាលពីថ្ងៃទី២៦ ខែកុម្ភៈកន្លងមក (Editor's Note៖ រដូវសម្រាប់ធ្វើការទិញដូរ កីឡាករបាល់ទាត់ មានពីរដងក្នុងមួយឆ្នាំ។ នោះគឺនៅរដូវក្ដៅ រវាងពីខែកក្កដា ដល់ខែកញ្ញា និងនៅរដូវរំហើយ ពីខែធ្នូ ដល់ខែកុម្ភៈ។ រយៈពេលនេះ អាចផ្លាស់ប្ដូរទៅតាមប្រទេស និងតំបន់)។
ក្រុមបាល់ទាត់ចិនឈ្មោះ «Jiangsu Suning» បានបំបែកឯកត្តកម្មនេះមុនគេ ដោយចំណាយប្រមាណជា ៥០លានអ៊ឺរ៉ូ (ប្រមាណជា៥៥លានដុល្លា) [...]