អ៊ឺរ៉ូ២០១៦៖ អៀរឡង់-ស៊ុយអែត ប្រកួតបើកក្រុម E មិនឈ្នះមិនចាញ់
គឺក្រុមជម្រើសជាតិអៀរឡង់ ជាអ្នករកគ្រាប់បាល់បានមុន នៅក្នុងការប្រកួតបើកឆាក ប្រចាំពូល E នៅក្នុងកីឡាដ្ឋាន «Stade de France» នៃក្រុងសាំងដឺនី (Saint-Denis) ជាប់ខាងជើងរដ្ឋធានីប៉ារីស កាលពីថ្ងៃចន្ទទី១៣ ខែមិថុនានេះ។
ប៉ុន្តែក្រុមអៀរឡង់ ត្រូវរង់ចាំរហូតដល់ពាក់កណ្ដាលម៉ោងទី២ បើទោះជាក្រុមនេះមានប្រៀប លើក្រុមស៊ុយអែដ និងមានឱកាស ទាត់បញ្ចូលទីជាច្រើនដង នៅក្នុងពាក់កណ្ដាលម៉ោងដំបូងក៏ដោយ។ នៅនាទីទី៤៨ កីឡាករខ្សែប្រយុទ្ធ «Hoolahan» បានទទួលបាល់ពីកីឡាករ «Coleman» ហើយបានទាត់ភ្លាមៗ ធ្វើឲ្យអ្នកចាំទីរបស់ស៊ុយអែដ គ្មានពេលនឹងមើលពីទិសដៅ របស់បាល់មួយគ្រាប់នេះឡើយ។
ប៉ុន្តែក៏ដោយសារកីឡាករ «Clark» ខ្សែការពាររបស់អៀរឡង់ដែរ ដែលជាអ្នកយកក្បាលបុកបាល់ បញ្ចូលទៅក្នុងទីខ្លួនឯង បន្ទាប់ពីកីឡាករខ្សែប្រយុទ្ធល្បីឈ្មោះ «Ibrahimovic» របស់ស៊ុយអែដ បានបញ្ជូនបាល់ មកពីស្លាបខាងឆ្វេង ធ្វើឲ្យក្រុមស៊ុយអែដ [...]