តុលាការសាកសួរ ថោង សារ៉ាត់ ជាថ្មីទៀត
នៅក្នុងនីតិវិធីរបស់ខ្លួន តុលាការសាលាដំបូងរាជធានី បានហៅលោក ថោង សារ៉ាត់ មកសាកសួរជាថ្មីទៀត កាលពីរសៀលថ្ងៃទី២៣ ខែមេសា នេះ តែនៅមិនទាន់ មានការកំណត់ជាក់លាក់ អ្វីឡើយ។ នេះជាការបញ្ជាក់អះអាង ដោយមិនមានភាពលំអិតជាងនេះ របស់លោកមេធាវី ការពារក្ដីឲ្យលោក ថោង សារ៉ាត់។
លោកមេធាវី គា អ៊ាវ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកមានមេធាវីដៃគូ ចំនួនពីររូបផ្សេងទៀត ក្នុងការការពាររឿងក្តីនេះ។ ដូច្នេះលោកនៅមានកិច្ចប្រជុំបន្ទាប់ទៀត មុននឹងឡើងសវនានានោះ នៅឡើយ។ ចំណែកលោកមេធាវី លឹម វណ្ណា និងលោក ស៊ី សត្យា ទស្សនាវដ្តីមិនអាច សុំការបញ្ជាក់បន្ថែមបានឡើយ ដោយលោកបានថ្លែងថា កំពុងជាប់ប្រជុំ ហើយអាចសារសួរ ក្រោយបញ្ចប់សវនាការ នារសៀលថ្ងៃទី២៣ ខែមេសានេះ។
បើតាមការចេញផ្សាយ របស់គេហទំព័រអគ្គស្នងការដ្ឋាន នគរបាលជាតិ បានបង្ហាញថា លោកថោង សារ៉ាត់ មានជាប់ពាក់ព័ន្ធ ក្នុងការផ្តើមគំនិតឃាតកម្ម គិតទុកជាមុន លើលោក [...]