អេង ឆៃអ៊ាង បង្ហើបថា មាន«អ្នកចាត់ចែង»ឱ្យដោះលែងមន្ត្រីទាំង៥
«អរគុណ អ្នកចាត់ចែងឲ្យដោះលែង មន្ត្រីសិទ្ធិមនុស្សទាំងបួនរូប និងលោក នី ចរិយា» នេះ ជាឃ្លាខ្លីដំបូង ដែលលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះនៅមុននេះ ដើម្បីចូលរួមអបអរសាទរ ការនៅក្រៅឃុំ (ជាបណ្ដោះអាសន្ន) របស់មន្ត្រីទាំងបួនរូប របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) និងមន្ត្រីមួយរូបទៀត របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅយប់ថ្ងៃទី២៩ ខែមិថុនានេះ។
ការលើកឡើង របស់អនុប្រធានគណបក្សប្រឆាំង បានបង្កជាចំណោទឡើង ជុំវិញមូលហេតុ ឬអាថ៌កំបាំង ដែលឈានទៅដល់ ការដោះលែងជាបណ្ដោះអាសន្ន នូវមន្ត្រីទាំង៥រូប ដ៏គួរភ្ញាក់ផ្អើល និងភ្លាមៗក្នុងថ្ងៃនេះ សម្រេចដោយលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរ របស់សាលាដំបូងរាជធានី។
ទាំងក្រុមគ្រួសារ និងសាមីខ្លួន សុទ្ធតែបានអះអាងដូចគ្នាថា ពួកគេទើបតែបានដឹង ពីការសម្រេចរបស់តុលាការ នៅពេលល្ងាចថ្ងៃនេះ។ ខណៈសាមីខ្លួនទាំងប្រាំរូបវិញ [...]