«រឿងក្ដី កឹម សុខា ជារឿងនយោបាយ»
ទៅបំផុតទៅ សវនាការជំនុំជម្រះ របស់សភាស៊ីបសួរ នៃសាលាឧទ្ធរណ៍កម្ពុជា បានប្រព្រឹត្តិទៅ ដោយគ្មានវត្តមានរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលជាជនសង្ស័យនោះទេ ហើយមន្ត្រីសាលាឧទ្ធរណ៍ អះអាងថា សវនាការនៅតែបន្តដំណើរការរបស់ខ្លួន ដោយគ្មានអ្វីរារាំងឡើយ។
តាំងពីច្រើនថ្ងៃមុន រហូតមកដល់ថ្ងៃម្សិលម៉ិញ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានស្រង់សំដី របស់អ្នកនាំពាក្យសាលាឧទ្ធរណ៍ មកបញ្ជាក់ថា សវនាការក្នុងថ្ងៃនេះ នឹងធ្វើឡើង ដោយមានវត្តមានរបស់លោក កឹម សុខា។ មេដឹកនាំគណបក្សប្រឆាំងរូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីដើមខែកញ្ញា ឆ្នាំមុន ក្រោមការចោទប្រកាន់ ពីបទ «ក្បត់ជាតិ» និង «ឃុបឃិត» ជាមួយបរទេស ក្នុងបំណងផ្ដួលរំលំ រដ្ឋាភិបាលកម្ពុជាស្របច្បាប់។ លោកត្រូវបានចៅក្រមស៊ើបអង្កេត នៃសាលាដំបូងរាជធានី សម្រេចបន្តឃុំខ្លួន បន្ថែម៦ខែទៀត កាលពីដើមខែមីនានេះ។
យ៉ាងណា [...]