ស៊ីសុវត្តិ ធម្មកោ៖ បំភ្លេចកម្ពុជាក្រោម ដូចបំភ្លេចដើមកំណើតរបស់យើង
ការបាត់បង់ទឹកដី - ព្រះអង្គម្ចាស់ ស៊ីសុវត្តិ ធម្មកោ អតីតឧត្តមទីប្រឹក្សាអង្គព្រះមហាក្សត្រ បានមានបន្ទូលនៅក្នុងវេទិការមួយស្តីពីទឹកដីកម្ពុជាក្រោមនាថ្ងៃទី០៦ ខែកក្កដា នៅទីស្នាក់ការរបស់សមាគមខ្មែរកម្ពុជាក្រោមថា ទឹកដីដែលគេហៅថា កម្ពុជាក្រោមសព្វថ្ងៃនេះ គឺជាទឹកដីដើមរបស់កម្ពុជា ពីព្រោះថាប្រទេសកម្ពុជា កើតឡើងពីកម្ពុជាក្រោម (សម័យហ្វូណន ឬនគរភ្នំ) នេះ ហើយជាតិខ្មែរ និងពូជសាសន៍ខ្មែរបច្ចុប្បន្នគឺចេញមកពី កម្ពុជាក្រោមនេះឯង។
ប្រតិកម្មរបស់អតីតឧត្តមទីប្រឹក្សា អង្គព្រះមហាក្សត្រអង្គនេះ ធ្វើឡើងស្របពេលដែល អ្នកនាំពាក្យរបស់ស្ថានទូតប្រទេសវៀតណាម ប្រចាំនៅរាជធានីភ្នំពេញ លោក ត្រឹង វ៉ានថុង កាលពីពេលថ្មីនេះ បានបញ្ជាក់ប្រាប់ដល់វិទ្យុបរទេសផ្សាយជាភាសាខ្មែរមួយថា បារាំងមិនបានកាត់ទឹកដីខ្មែរកម្ពុជាក្រោម [...]