Posts tagged as "Crash Avion"

MH17៖ ​«កាំជ្រួច​រ៉ូស្សី» ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យន្ដហោះ​ធ្លាក់

MH17៖ ​«កាំជ្រួច​រ៉ូស្សី» ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យន្ដហោះ​ធ្លាក់

យ៉ាងណាក៏ដោយ ក៏លទ្ធផលនៃការស៊ើបអង្កេតនេះ មិនបាននិយាយដល់ ពីការដាក់មន្ទិលសង្ស័យ ទៅ​លើ​ក្រុមណាមួយនោះ នៅឡើយដែរ។ ប៉ុន្តែអ្នកស៊ើបអង្កេត បានថ្លែងថា រដ្ឋាភិបាលក្រុងគៀវ (អ៊ុយក្រែន) គួរ​តែ​បិទ​ផ្លូវ​ហោះហើរ នៅពីលើតំបន់នោះ មិនឲ្យមានចរាចរណ៍យន្ដហោះ អាចឆ្លងកាត់បាន។

យន្ដហោះប៊ូអីង (Boeing) របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ (Malaysia Airlines) ដែលភ្ជាប់ជើងហោះហើរ (MH17) ពីរាជធានី អាមស្ទែដាម ប្រទេសហូឡង់ ឆ្ពោះទៅរដ្ឋធានី កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ២០១៤ ត្រូវបានបាញ់កំទេច នៅពេលកំពុងហោះហើរ ពីលើតំបន់ប្រទាញប្រទង់ និង​ពោរ​ពេញដោយសង្គ្រាម រវាងកងទ័ពអ៊ុយក្រែន និងពួកនិយមបំបែកទឹកដី នៅភាគខាងកើត នៃប្រទេស​អ៊ុយក្រែន។ បំណែកយន្ដហោះ បានធ្លាក់នៅក្នុងតំបន់ ដែលកាន់កាប់ដោយក្រុមអ្នកបំបែកខ្លួន និង​គ្មាន​អ្នក​ដំណើរ​ណាម្នាក់ នៅរួចរស់ជីវិតនោះទេ។

កាំជ្រួច ដែលបានកំទេចយន្ដហោះស៊ីវិល [...]

នៅ​លើ​យន្ដហោះ រួមរ័ក្ស​ម្ដងៗ ថ្លៃ​យ៉ាង​តិច​២០០០€!

នៅ​លើ​យន្ដហោះ រួមរ័ក្ស​ម្ដងៗ ថ្លៃ​យ៉ាង​តិច​២០០០€!

ករណីដ៏កម្រមួយ បានកើតមានឡើង នៅក្នុងអាកាសចរណ៍ស៊ីវិល របស់ពិភពលោក។ នារីបម្រើការ​នៅលើ​យន្ដហោះមួយរូប បានផ្ដល់សេវាកម្មពិសេស នៅលើយន្ដហោះ សម្រាប់អតិថិជនណា ដែលមានចំណង់​ផ្លូវ​ភេទ។ មិនមែនគ្រាន់តែ ជាពេស្យាកម្មធម្មតា នៅលើយន្ដហោះទេ តែជាមុខរបរដ៏កាក់កបមួយ ដែលបង្កឲ្យផ្ទុះ​រឿង​អាស្រូវខ្លាំងឡើង។

ក្រុមហ៊ុនអាកាសចរណ៍ ដែលស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានបណ្ដេញបុគ្គលិកស្រី បម្រើការលើ​យន្ដហោះ របស់ខ្លួនម្នាក់ភ្លាមៗ បន្ទាប់ពីបានរកឃើញ «ជាក់ស្ដែង» ពីសកម្មភាពរបស់បុគ្គលិកស្រីរូបនេះ នៅក្នុងបង្គន់ កំពុង​ផ្ដល់នូវសេវាកម្ម«ពិសេស»មួយ ដែលក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ នៅលើពិភពលោក​មិន​មាន។ នេះ​បើ​តាម​របាយការណ៍មួយ របស់សារព័ត៌មានអង់គ្លេស «Daily Mail»។

រួមភេទម្ដងនៅលើយន្ដហោះ ថ្លៃមិនតិចជាង២០០០អ៊ឺរ៉ូ!

ជាមួយនឹងសេវាកម្មពិសេស ដោយលក់ការរួមភេទ ជាមួយអតិថិជននៅលើយន្ដហោះ ស្ត្រីរូបស្រស់​ម្នាក់​នេះ [...]

បើក​យន្ដហោះ​ខុស​ផ្លូវ ដើម្បី​សង្គ្រោះ​ជីវិត​«ឆ្កែ»​មួយ​ក្បាល

បើក​យន្ដហោះ​ខុស​ផ្លូវ ដើម្បី​សង្គ្រោះ​ជីវិត​«ឆ្កែ»​មួយ​ក្បាល

នៅពេលដែលយន្ដហោះ បានហោះចេញពីរដ្ឋធានី តេលអាវីវ (Tel-Aviv ប្រទេសអ៊ីស្ត្រាអែល) ឆ្ពោះទៅកាន់​រដ្ឋធានីតូរ៉ុងតូ (Toronto ប្រទេសកាណដា) នៅលើអាកាសហើយនោះ អ្នកបើកបរយន្ដហោះ បានដឹងថា នៅ​ក្នុង​បន្ទប់ដាក់សម្ភារៈ របស់យន្ដហោះ មានបញ្ហាដោយម៉ាស៊ីនកម្ដៅមួយ បានខូច ដែលអាចធ្វើឲ្យ​សីតុណ្ហភាព នៅទីនោះ​អាចចុះត្រជាក់ជាង ១០អង្សាសេ។

លក្ខត្តិកៈផ្ទៃក្នុងរបស់ក្រុមហ៊ុន អ៊ែរកាណាដា បានចែងថា ប្រសិនជាសត្វធ្វើដំណើរក្នុងយន្ដហោះ ​ដោយដាក់​នៅក្នុងបន្ទប់ ផ្ទុកសម្ភារៈនោះ សីតុណ្ហភាពនៅទីនោះ មិនត្រូវឲ្យចុះទាប ជាង១០អង្សានោះឡើយ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ លោក ភីធើរ ហ្វីតប៉ាទ្រីក (Peter Fitzpatrick) បានពន្យល់ថា អ្នក​បើកបរដឹងពីសីតុណ្ហភាព នឹងត្រូវធ្លាក់ចុះក្រោម១០អង្សាសេ នៅពេលដែលយន្ដហោះ ហោះឆ្លងកាត់​មហា​សាគរអាត្លង់ទិក។ ជាមួយនឹងសីតុណ្ហភាពដ៏ត្រជាក់នេះ ឆ្កែ«Simba» អាចនឹងស្លាប់។

លោក ហ្វីតប៉ាទ្រីក បានរៀបរាប់ទៀតថា [...]

ឃាត់​ខ្លួន​បុរស​ម្នាក់ ពី​បទ​«ជុះ​នោម»​ដាក់​អ្នក​ដំណើរ​លើ​យន្ដហោះ

ឃាត់​ខ្លួន​បុរស​ម្នាក់ ពី​បទ​«ជុះ​នោម»​ដាក់​អ្នក​ដំណើរ​លើ​យន្ដហោះ

បើផឹក ត្រូវផឹកឲ្យគេសែង ផឹកដើរខ្លួនឯង ផឹកធ្វើអី! តែនេះមិនមែននរណាផ្សេង មកសែងទេ ព្រោះជាកង​កម្លាំង​នគរបាល មកនាំខ្លួនចេញពីយន្ដហោះ។ ក្រុមហ៊ុនអាកាសចរណ៍ «JetBlue» បានអះអាង នៅក្នុងសេចក្ដី​ប្រកាស​ព័ត៌មានមួយថា៖ «អាជ្ញាធរក្នុងស្រុក បានចូលទៅក្នុងយន្ដហោះ ដែលភ្ជាប់ជើងហោះហើរលេខ ៤៥ មក​ពីក្រុង "Anchorage" ក្នុងរដ្ឋអាឡាស្កា ហើយបានមកចុះចត នៅក្នុងព័រឡេន (Portland) នាព្រឹកនេះ បន្ទាប់​ពីមានហេតុការណ៍មួយ បង្កឡើងដោយអ្នកដំណើរស្រវឹងម្នាក់»។

អ្នកដំណើរស្រវឹងធ្លាក់ភ្នែកនោះនោះ ជាយុវជនម្នាក់អាយុ២៦ឆ្នាំ ហើយត្រូវបានអាជ្ញាធរ ក្រុង ព័រឡេន ចាប់​ឃុំ​ខ្លួនជាច្រើនម៉ោង មុននឹងដោះលែងមកវិញ។ ប៉ុន្តែយុវជននេះ បានទទួលដីកាកោះហៅមួយ ជាស្រេច​ហើយ ពីសំណាក់តុលាការ ទាក់ទងនឹងទង្វើរបស់ខ្លួន នៅលើយន្ដហោះ។

ក្រុមបុគ្គលិកបម្រើការនិងអ្នកដំណើរ លើយន្ដហោះបាននិយាយថា យុវជននេះ បានដេកលក់រហូត នៅអំឡុង​ពេលហោះហើរ។ [...]

មើល​រន្ទះ​បាញ់​យន្ដហោះ នៅ​លើ​ដី​ម្ដង​មើល៍!

មើល​រន្ទះ​បាញ់​យន្ដហោះ នៅ​លើ​ដី​ម្ដង​មើល៍!

កន្លងមក ករណីរន្ទះបាញ់យន្ដហោះ ច្រើនតែកើតមាន នៅលើអាកាស ក្នុងពេលដែលយន្ដហោះ កំពុងឆ្លង​កាត់​ភ្លៀងធ្លាក់ជាដើម។ តែនេះ យន្ដហោះបានចុះដល់ដីហើយ បានសេចក្ដីថា យន្ដហោះលែងជាវត្ថុ​ដែលខ្ពស់​ជាង​គេទៀតហើយ បើប្រៀបធៀបនៅនឹងកំពស់អាគារ ឬបង្គោលអង់តែនអ្វីមួយនោះ។

ដូច្នេះរន្ទះបាញ់យន្ដហោះ នៅលើដី ជាហេតុការណ៍មួយដ៏កម្រ។ តែអ្នកដំណើរម្នាក់ បានឆ្លៀតឱកាសពេល​ភ្លៀង ដើម្បីថតរូបភាពនៅខាងក្រៅ ដែលមានភ្លៀងធ្លាក់ ស្រាប់តែ... ថតចំពេលដែលរន្ទះ បានបាញ់យន្ដហោះ ចំ​កន្ទុយ​យន្ដហោះ។ ហេតុការណ៍ បានកើតឡើង នៅព្រលានយន្ដហោះ ក្រុង«Atlanta» នៃរដ្ឋជ័ចា សហរដ្ឋ​អាមេរិក ខណៈ​ពេលស្ថានភាពឧត្តុនិយម បានបង្ខំឲ្យយន្ដហោះទាំងអស់ ត្រូវជាប់គាំងនៅលើដី មិនអនុញ្ញាត​ឲ្យហោះ​ហើរ​ឡើយ។


» វីដេអូរន្ទះបាញ់យន្ដហោះ៖