អ៊ុំ សំអាន រង់ចាំឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ
នៅចំពោះការសាកសួរ របស់អ្នកសារព័ត៌មាន បន្ទាប់ពីលោក បានចេញពីពន្ធនាគារ លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ បានថ្លែងពីជំហរនយោបាយ របស់លោកថា លោករង់ចាំគណបក្សសង្គ្រោះជាតិ រស់ឡើងវិញ នឹងអាលប្រឡូក ក្នុងជីវភាពនយោបាយវិញ ក្នុងនាមលោក ជាអ្នកនយោបាយ។
លោក អ៊ុំ សំអាន ដែលបានប្រកាសដកខ្លួន ចេញពីគណបក្សសង្គ្រោះជាតិ នៅមុនពេលធ្វើវិសោធនកម្ម ដ៏ចម្រូងចម្រាស់ នៃច្បាប់ស្ដីពីគណបក្សនយោបាយ កាលពីឆ្នាំកន្លងទៅនោះ បានថ្លែងនៅមុខអ្នកសារព័ត៌មាន នៅមុននេះថា៖
«ឥឡូវនេះ ដោយសារខ្ញុំ ជាអ្នកគាំទ្រសង្គ្រោះជាតិ មួយរូបដ៏ឆ្អិនឆ្អៅ (...) ដូច្នេះកាលណា អត់មានសង្គ្រោះជាតិ ខ្ញុំអត់ចូល ជាមួយគណបក្សណាផ្សេងទៀតទេ។ រហូតដល់បក្សសង្គ្រោះជាតិវិលមកវិញ ខ្ញុំនឹងចូលវិញហើយ។ ខ្ញុំជាអ្នកនយោបាយ ត្រូវតែចូលធ្វើនយោបាយ ប៉ុន្តែត្រូវតែចាំសង្គ្រោះជាតិ មកវិញសិន។»
លោក អ៊ុំ សំអាន [...]