សួន សេរីរដ្ឋា៖ អ្នកនយោបាយ-ព្រះ គឺអ្នកនយោបាយព្រលឹងព្រាយ
សង្គ្រាមពាក្យសំដី ទាក់ទងនឹង«អ្នកនយោបាយ-ព្រះ» នៅមិនទាន់ចប់ នៅឡើយ។ បន្ទាប់ពីនាយកវិទ្យុបារាំង-អន្តរជាតិ ផ្សាយជាខេមរភាសារួច ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ក៏បានបន្ថែមទស្សនៈ នៃការយល់ឃើញរបស់លោក ទៅក្នុងករណីនេះដែរ។ ប៉ុន្តែលោក បានសង្កត់ធ្ងន់ច្រើន នៅលើក្រុមអ្នកនយោបាយណា ដែលតាំងខ្លួន ជាព្រះ ជាឪ និងពួកអ្នកនយោបាយ ដែលពូកែខាងសំដែង ធ្វើយំហៀសំបោរ ទាំងកន្ថោរៗ នៅចំពោះមុខពលរដ្ឋ។
លោក សួន សេរីរដ្ឋា បានបង្ហើរសំណេររបស់ខ្លួន ទាក់ទងនឹងរឿងនេះ នៅលើបណ្ដាញសង្គមថា៖ «ប្រទេសខ្មែរ ដែលកើតរបបខ្មែរក្រហម សម្លាប់រង្គាលអាយុជីវិតពលរដ្ឋខ្មែរ អស់រាប់លាននាក់ គឺដោយសារតែពលរដ្ឋខ្មែរ នាំគ្នាជឿ លើអ្នកនយោបាយ ដែលតាំងខ្លួន ជាព្រះ ជាឪ និងពួកអ្នកនយោបាយ ដែលពូកែខាងសំដែង ធ្វើយំហៀសំបោរ នៅមុខពលរដ្ឋនេះឯង!» ។
លើកឡើង ដោយមិនចំមុខ [...]