Posts tagged as "Grotte"

ក្មេង​៤នាក់​ទៀត ទើប​ត្រូវ​បាន​យក​ចេញ​ពី​រូងភ្នំ ក្នុង​យប់​ថ្ងៃ​ចន្ទ

ក្មេង​៤នាក់​ទៀត ទើប​ត្រូវ​បាន​យក​ចេញ​ពី​រូងភ្នំ ក្នុង​យប់​ថ្ងៃ​ចន្ទ

កាលពីយប់ថ្ងៃអាទិត្យ​ម្សិលម៉ិញ ក្មេងចំនួនបួននាក់ដំបូង ត្រូវបានសង្គ្រោះ យកចេញមកក្រៅ។ នេះ បើតាមតុល្យភាពផ្លូវការ ផ្ដល់ដោយអាជ្ញាធរថៃ ខណៈមន្ត្រីទទួលខុសត្រូវមួយរូប ពីក្រសួងការពារជាតិថៃ បានអះអាង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា មាន​ក្មេងដល់​ទៅ៦នាក់ ដែលត្រូវបានយកចេញពីរូងភ្នំ។ 

យ៉ាងណា នៅយប់ថ្ងៃចន្ទនេះ កុមារចំនួន៤នាក់ទៀត ទើបត្រូវបានក្រុមអ្នកសង្គ្រោះ សែងយកចេញ មកដល់ក្រៅ ដែលធ្វើឲ្យចំនួនក្មេង ដែលនៅសល់ ក្នុងរូងភ្នំ មានចំនួន៤នាក់ រួមនឹងគ្រូបង្វឹកបាល់ទាត់ របស់ពួកគេម្នាក់ទៀត។ នេះ ជាថ្ងៃទីពីរ នៃប្រតិបត្តិការនាំកុមារ ចេញពីជម្រកការពារខ្លួនរបស់ពួកគេ ដោយឆ្លងកាត់តាមច្រករូងភ្នំ ដ៏ស្មុគ្រស្មាញ ដែលមានប្រវែង ប្រមាណជា ៤,៧គីឡូម៉ែត្រ និងកន្លែងខ្លះ ពេញប្រៀបដោយទឹកភ្លៀងជន់។

[...]
ក្មេងថៃ​៦នាក់ (ជា​ផ្លូវ​ការ ៤នាក់) ត្រូវ​បាន​យក​ចេញ​ពី​រូងភ្នំ

ក្មេងថៃ​៦នាក់ (ជា​ផ្លូវ​ការ ៤នាក់) ត្រូវ​បាន​យក​ចេញ​ពី​រូងភ្នំ

ស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» មន្ត្រីទទួលខុសត្រូវមួយរូប នៃក្រសួងការពារជាតិថៃ បានថ្លែងឡើង ដោយមិនបញ្ចេញឈ្មោះថា កុមារ៦នាក់ ពីចំណោមជនរងគ្រោះទាំង១៣នាក់ ត្រូវបានយកចេញពីរូងភ្នំហើយ។ ផ្ទុយទៅវិញ តុល្យភាពផ្លូវការបានអះអាងថា មានកុមារតែ៤នាក់ទេ ដែលត្រូវបានយកចេញ មកក្រៅ។

ក្រុមអ្នកសារព័ត៌មានបស្ចិមលោក ដែលមានវត្តមាន​នៅនឹងកន្លែង បានអះអាងថា កុមារដំបូងគេ ដែលត្រូវបាន​យកចេញពីរូងភ្នំ ត្រូវបានបញ្ជូនភ្លាមៗ តាមឧទ្ធម្ភាគចក្រ យកទៅពិនិត្យព្យាបាល នៅក្នុងមន្ទីរពេទ្យក្រុង ឈៀងរ៉ៃ ដែលមានចំងាយជាង ៧០គីឡូម៉ែត្រ ពីរូងភ្នំ។ អ្នកទទួលខុសត្រូវ​តំបន់​មួយរូប នៃប្រតិបត្តិការសង្គ្រោះនេះ បានថ្លែងថា មានក្មេងពីរនាក់ កំពុងស្ថិតក្នុងមន្ទីរពេទ្យស្រុក ដែលស្ថិត​នៅក្បែរ​រូងភ្នំ​នៅឡើយ។

ការនាំក្មេងទាំងនេះ ចេញពីកន្លែងដែលដែលពួកគេជ្រកកោន ធ្វើឡើងប្រកបដោយហនិភ័យខ្ពស់ ដោយសារតែមានច្រករូងមួយកន្លែងនោះ មានរាងជាអក្សរ [...]

រក​ឃើញ​កុមារ​និង​គ្រូ​១៣នាក់​ហើយ បន្ទាប់​ពីជាប់​ក្នុង​រូងភ្នំ​៩ថ្ងៃ

រក​ឃើញ​កុមារ​និង​គ្រូ​១៣នាក់​ហើយ បន្ទាប់​ពីជាប់​ក្នុង​រូងភ្នំ​៩ថ្ងៃ

កុមារទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ ដែលជាប់ក្នុងរូងភ្នំ តាំងពី៩ថ្ងៃមកនោះ ត្រូវបានក្រុមអ្នកជួយសង្គ្រោះរកឃើញហើយ! ពួកគេទាំងអស់នោះ មានសុវត្ថិភាព និងមានសុខភាពធម្មតា។ នេះ បើតាមការប្រកាសឲ្យដឹង របស់អាជ្ញាធរខេត្ត ឈៀងរ៉ៃ (Chiang Rai) ដែលបង្កឲ្យមានក្ដីរំភើបចិត្ត ឥតឧបមានៅជុំវិញពិភពលោក និងជាពិសេសបំផុត ពីសំណាក់ក្រុមគ្រួសារ។

លោក «Narongsak Osottanakorn» ចៅហ្វាយខេត្តឈៀងរ៉ៃ បានថ្លែងនៅចំពោះមនុស្សរាប់សិបនាក់ ដោយមានទាំងក្រុម​អ្នកសារព័ត៌មាន ដូច្នេះថា៖ «យើងបានរកឃើញពួកគេហើយ! ពួកគេទាំង១៣នាក់ មានសុវត្ថិភាព និងសុខភាពធម្មតា»។

ប៉ុន្តែការយកពួកគេ ទាំង១៣នាក់ ចេញពីរូងភ្នំ នឹងមិនត្រូវធ្វើ ក្នុងពេលភ្លាមៗនេះទេ ហើយអ្នកសង្គ្រោះជាច្រើននាក់ កំពុងនៅក្នុងរូងភ្នំ ជាមួយពួកគេ ស្ថិតនៅចំណុចមួយ ដែលមានចំងាយជិត ៤គីឡូម៉ែត្រ ពីច្រកចូលរូងភ្នំ។ លោកចៅហ្វាយខេត្ត បានបន្តទៀតថា៖ [...]

អាមេរិក​និង​អង់គ្លេស​បញ្ជូន​កម្លាំង ទៅ​ជួយ​​សង្គ្រោះ​កុមារ​​ថៃបាត់​ខ្លួន​១២នាក់

អាមេរិក​និង​អង់គ្លេស​បញ្ជូន​កម្លាំង ទៅ​ជួយ​​សង្គ្រោះ​កុមារ​​ថៃបាត់​ខ្លួន​១២នាក់

ការរុុករកកុមារ១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ ដែលបានបាត់ខ្លួន តាំងពី៥ថ្ងៃកន្លងមក នៅក្នុងរូងភ្នំមួយ ដែលពេញប្រៀបដោយទឹកភ្លៀង ស្ថិតនៅភាគខាងជើង នៃប្រទេសថៃ ទទួលបានការជួយឈឺឆ្អាលបន្ថែមទៀត ក្នុងថ្ងៃព្រហ្បត្តិ ទី២៨ ខែមិថុនានេះ ពីសំណាក់ទាហានអាមេរិក និងក្រុមអ្នកជំនាញ ខាងមុជទឹកអង់គ្លេស។

ទឹកភ្លៀង បានជន់លិចរូងភ្នំ និងចេះតែបន្តឡើង ដោយសារស្ថានភាពឧត្តុនិយម មិនអំណោយផល។ អាជ្ញាធរថៃបានថ្លែងឲ្យដឹងថា ក្នុងប៉ុន្មានថ្ងៃជាប់ៗគ្នាន ភ្លៀងបានបន្តធ្លាក់ យ៉ាងជោគជាំ នៅក្នុងខេត្ត ឈៀង រ៉ៃ (Chiang Rai) និងបានធ្វើឲ្យ ក្រុមអ្នកមុជទឹកអង់គ្លេស​​មួយចំនួន បង្ខំចិត្តត្រូវបោះបង់ចោល ការស្វែងរកជនបាត់ខ្លួន។

ស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» រដ្ឋាភិបាលក្រុង បាងកក បានអះអាងថា កាលពីយប់ម្សិលម៉ិញនេះ ទាហានអាមេរិកាំងជាច្រើនណាស់ បានមកដល់ ដើម្បីបន្ថែមកម្លាំងរុករក។ ដំណឹងនេះ [...]

ទៅ​ទស្សនា «គុហាភ្នំ» ធំ​ជាង​គេ​ក្នុង​ពិភពលោក (Pic & VDO)

ទៅ​ទស្សនា «គុហាភ្នំ» ធំ​ជាង​គេ​ក្នុង​ពិភពលោក (Pic & VDO)

រូងគុហាដែលមានឈ្មោះថា ហង់ស៊ូនដុង​ (Hang Son Doong) ត្រូវបានចាត់ទុកថា ជារូងភ្នំដែលមានទំហំធំជាងគេ​នៅក្នុង​ពិភពលោក។ តាមពិតទៅ ការបើកឲ្យចូលទស្សនា នៅមិនទាន់បើកទូលាយជាសាធារណៈនៅឡើយទេ ក្រោម​មូលហេតុ​អភិរក្សតំបន់ និងរក្សានូវជីវសាស្ត្រនៃទីតាំង។ សម្រាប់ឆ្នាំ២០១៤ខាងមុខ អាជ្ញាធរនឹងផ្ដល់ការអនុញ្ញត ឲ្យអ្នក​ទេសចរណ៍​តែចំនួន ២២០នាក់ប៉ុណ្ណោះ មានសំណាងអាចចូលទៅទស្សនានៅទីនោះបាន ហើយក្នុងទេសចរណ៍ម្នាក់ៗ ត្រូវចំណាយ​ច្រើនជាង ២២០០អ៊ឺរ៉ូ (ប្រមាណជា៣០០០ដុល្លារអាមេរិក) ទៅឲ្យក្រុមហ៊ុនគ្រប់គ្រងមួយ។

គុហាដែលធំជាងគេ មានកំពស់ស្មើនឹងអាគារ៤០ជាន់

មានកំពស់២៤០ម៉ែត្រ និងទទឺង១៥០ម៉ែត្រ រូងគុហានេះមានទំហំធំជាងគេមែន តែមិនមែនមានន័យថាមានបណ្ដោយ​វែង​ជាងគេនោះទេ។ បណ្ដោយរបស់វា ដែលមានប្រវែងត្រឹមតែ៤គីឡូម៉ែត្រនោះ មិនជាវែងណាស់ណាទេ បើប្រៀបទៅនឹង​គុហាម៉ាម៊ូដ (Mammoth) នៅអាមេរិក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...