ប្រតិកម្មដាក់សម្ពាធ ឲ្យស្វែងរកព្រះសារីរិកធាតុមានកាន់តែខ្លាំង
រហូតមកដល់ពេលនេះក្រសួងមហាផ្ទៃ ក៏ដូចជាសមត្ថកិច្ចជំនាញ នៅតែមិនទាន់រកឃើញព្រះសារិរិកធាតុនៅឡើយទេ ខណៈមហាជនទូទៅគ្រប់ស្រទាប់វណ្ណៈ សម្តែការខកចិត្ត និងដាក់សម្ពាធកាន់ខ្លាំងឡើងលើសមត្ថកិច្ច និងអ្នកទទួលខុសត្រូវផ្សេងទៀត ត្រូវតែចាត់វិធានការម៉ឺងម៉ាត់ ស្វែងរកព្រះសារីរិកធាតុយកត្រឡប់មកវិញ ឲ្យបានឆាប់បំផុត។
ព្រះសក្យមុនីចេតិយសម្រាប់រក្សាព្រះសារីរិកធាតុ នៃព្រះសាមណគោតម នៅលើភ្នំឧត្តុង ខេត្តកំពុងស្ពឺ។ (រូបថត Maria)
ព្រះសារីរិកធាតុ - ក្រោមតំណក់ទឹកភ្លៀងស្រិចៗ ព្រះសង្ឃ និងប្រជាពលរដ្ឋច្រើនរយអង្គ-អ្នក នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ នេះបាននាំគ្នាដើរដង្ហែក្បួន ទៅកាន់វត្តឧណ្ណាឡោម សាលសន្និសីតចតុមុខ និងក្រសួងធម្មការ និងសាសនា ដើម្បីទាមទារឲ្យមានអ្នកទទួលខុសត្រូវ និងការស្វែងរកត្រឡប់មកវិញ [...]