Posts tagged as "Sor Kheng"

សុខ ប៊ុន ស្នើ ហ៊ុន សែន រស់​​ជា​​មួយ​​ប្រពន្ធ​​កូន ខណៈ ស ខេង ប្រកាស​​តាម​​ចាប់​​ខ្លួន

សុខ ប៊ុន ស្នើ ហ៊ុន សែន រស់​​ជា​​មួយ​​ប្រពន្ធ​​កូន ខណៈ ស ខេង ប្រកាស​​តាម​​ចាប់​​ខ្លួន

លោក សុខ ប៊ុន ដែលបានអះអាងថា ខ្លួនជាប្រធានក្រុមហ៊ុន TEHO-SBG Develobment Co…Ltd ហើយ​គ្រោង​វិនិយោគ លើវិស័យចលនទ្រព្យ ចំនួនប្រមាណ ៥០០​លាន​ដុល្លា នៅកម្ពុជានោះ បានសរសេរ​លិខិត​មួយ ចុះ​ថ្ងៃ​ទី១៤ ខែកក្កដា ឆ្នាំ២០១៥ តាមរយៈមេធាវីលោក យិន សុភ ដើម្បីសូមទោស អតីតពិធីការិនី​ទូរទស្សន៍ នាង ឯក សុជាតា ហៅកញ្ញា សាសា ដែលរងនូវការវាយតប់ បោចសក់ កាលពីថ្ងៃទី២ ខែកក្កដាកន្លងទៅ។

លោក សុខ ប៊ុន បានបញ្ជាក់ថា ក្នុងគម្រោងដែលលោកលាលែងឈប់នោះ នឹងផ្តល់ផលប្រយោជន៍ ដល់​សេដ្ឋកិច្ច​ជាតិ និងចំណូលសារពើពន្ធ ជូនរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាមួយ និងតួនាទីជាប្រធាន​ក្រុមហ៊ុន​ខាង​លើ លោកបានសុំលាលែងតំណែងជា «ឧកញ៉ា» និង ជា«ប្រធានសមាគម វាយតម្លៃ​អចលនវត្ថុ»​នៅ​កម្ពុជា។ លោកបានអះអាងថា ការលាលែង និងលាឈប់ទាំងអស់នេះ ដើម្បីជាថ្នូរ នឹងការលុបលាងនូវ​កំហុស​របស់​ខ្លួន ដែលបានប្រព្រឹត្តឡើង កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ នូវអំពើហិង្សា [...]

ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ជា​អមតៈ បើ​តាម CPP

ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ជា​អមតៈ បើ​តាម CPP

បន្ទាប់ពីលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ជាប់ឆ្នោត​ កាលពីថ្ងៃ​សៅរ៍ ​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​នោះមក ភ្លាមៗនៅពាក់កណ្ដាលអាធ្រាត ថ្ងៃដដែល សេចក្ដីថ្លែងការណ៍មួយរបស់គណបក្សនេះ បានបញ្ជាក់​ឲ្យ​ដឹងសារជាថ្មី ពីជំហរជា​ឱឡារិក​ថា លោក ហ៊ុន សែន នៅ​តែ​បន្ត​ធ្វើ ​ជា​នាយក​រដ្ឋមន្រ្តី​ដដែល និង​ជា​បេក្ខភាព​​នាយករដ្ឋមន្រ្តី សម្រាប់អាណត្តិ​ក្រោយ​ៗ​ទៀត។

បើមានពាក្យចចាមអារ៉ាម...

សេចក្ដីថ្លែងការណ៍នោះ បានសរសេរខ្លួនឯងថា បន្ទាប់ពីសន្និបាតជ្រើសរើស​ប្រធាន និង​អនុប្រធានគណបក្ស​ប្រជាជនកម្ពុជា​ «ក៏មានលេច​ឭ ពាក្យ​ចចាម​អារ៉ាម​បំពុល ​ក្នុង​សាធារណមតិ​ថា សម្តេច​ អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នឹង​ឈប់​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ទៀតហើយ»។

ហើយការកាន់តំណែង ជានាយករដ្ឋមន្ត្រី និងបន្តបេក្ខភាពជានាយកមន្ត្រី សម្រាប់អណត្តិក្រោយៗទៀត របស់​លោក ហ៊ុន សែន នោះ ក៏ត្រូវបានសេចក្ដីថ្លែងការណ៍នោះ [...]

កែម ឡី៖ ការ​ឲ្យ​គោរមងារ​ជា​«សម្តេច» ជា​ការ​«ទំរើស​បុគ្គល»

កែម ឡី៖ ការ​ឲ្យ​គោរមងារ​ជា​«សម្តេច» ជា​ការ​«ទំរើស​បុគ្គល»

ខុសប្លែងពីការតែងតាំង គោរមងារជា«សម្តេច» ឬ«ឧកញ្ញា» សម្រាប់ប្រទេសកម្ពុជា ដែលកើតមាន តាំងតែពី​សង្គមចាស់ ទៅលើជនណាម្នាក់ លុះណាតែជននេះ មាន«ស្នាដៃពិតប្រាកដ»នោះ ក្នុងសម័យបច្ចុប្បន្ន ការតែង​តាំងគោរមងារទាំងពីរនេះ មិនបានឆ្លុះបញ្ជាំង តាមរយៈស្នាដៃនៃបុគ្គលនោះឡើយ។ តែការតែងតាំងគោរមងារ​ផ្សេងៗ ដល់បុគ្គលណាម្នាក់ ព្រោះការតែងតាំងនោះ ត្រូវបានធ្វើឡើង ក្នុងលក្ខណៈ«ទំរើសបុគ្គល ឬបែប​នយោបាយ»​ ប៉ុណ្ណោះ។ នេះជាការអះអាងឡើង របស់អ្នកស្រាវជ្រាវបញ្ហាសង្គម ដ៏ល្បីឈ្មោះ លោក កែម ឡី។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥នេះ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បាន​ប្រោស​ព្រះរាជទាន គោរមងារ«សម្ដេច» ដល់ថ្នាក់ដឹកនាំកំពូលពីររូប មកពីគណបក្សប្រជាជនកម្ពុជា គឺលោក សាយ ឈុំ ប្រធានព្រឹទ្ធិសភាថ្មី និងលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ តាមព្រះរាជក្រិត្យ របស់​ព្រះមហា​ក្សត្រ​កម្ពុជា ចេញដោយឡែកពីគ្នា [...]

ស៊ិក ប៊ុនហុក ប្រធាន ខណៈ គួយ ប៊ុនរឿន អនុ​ប្រធាន គ.ជ.ប ថ្មី

ស៊ិក ប៊ុនហុក ប្រធាន ខណៈ គួយ ប៊ុនរឿន អនុ​ប្រធាន គ.ជ.ប ថ្មី

ភាពអន្ទះសារ និងខ្លាចមានការផ្លាស់ប្តូរ ដោយប្រកាណាមួយនោះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីយប់ថ្ងៃទី៨ ខែមេសា ម្សិលម៉ិញនេះ បន្ទាប់ពីបញ្ចប់ជំនួប នាវិមានរដ្ឋសភា ក៏បានប្រកាសភ្លាមៗថា នឹងមានសភា​ពេញអង្គ នាព្រឹកស្អែកថ្ងៃទី៩ ខែមេសា ក្នុងការបោះឆ្នោត និងផ្តល់សេចក្តីទុកចិត្ត លើប្រធាន និងអនុប្រអាន គ.ជ.ប ថ្មី ដោយ​មិនរង់ចាំ ដល់ថ្ងៃទី១៣ ខែមេសាខាងមុខនេះឡើយ។

នាវិមានរដ្ឋសភា ព្រឹកថ្ងៃទី៩ ខែមេសា រដ្ឋសភាក៏បានបើក សម័យប្រជុំពេញអង្គ ដូចការសន្យា។ សម្រាប់បេក្ខភាព និង​បេក្ខជន ដែលឈរឈ្មោះ ជាសមាជិក គ.ជ.ប ទាំង៩រូបនោះ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ លោក ស៊ិក ប៊ុនហុក ក៏​ត្រូវ​បានគណបក្សប្រជាជនកម្ពុជាសម្រេច ឲ្យឈរឈ្មោះ ជាប្រធាន គ.ជ.ប តាមលិខិតរបស់លោកនាយករដ្ឋមន្រ្តី ចុះថ្ងៃ​ទី៨ ខែមេសាម្សិលម៉ិញ ដោយគ្មានការតវ៉ា ពីគណបក្សសង្គ្រោះជាតិឡើយ។

សម្រាប់បេក្ខភាព ជាអនុប្រធាន គ.ជ.ប ថ្មី [...]

បក្ស​ទាំង​ពីរ​នៅ​ខ្វែង​គំនិត​គ្នា បញ្ហា​ប្រធាន និង​អនុ​ប្រធាន គ.ជ.ប ថ្មី

បក្ស​ទាំង​ពីរ​នៅ​ខ្វែង​គំនិត​គ្នា បញ្ហា​ប្រធាន និង​អនុ​ប្រធាន គ.ជ.ប ថ្មី

ក្នុងសន្និសីទសារព័ត៌មាន រួមគ្នាមួយ នៃមន្រ្តីតំណាងគណបក្សទាំងពីរ នាវិមានរដ្ឋសភា កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ​២០១៥​នេះ បាន បង្ហាញ ថា ការជួបពិភាក្សា ក្នុងការសម្រេចសមាសភាពថ្មី នៃសមាជិក គ.ជ.ប នៅមិនទាន់បាន​សម្រេច ជាផ្លូវការនៅឡើយ។ ករណីនេះ តំណាងគណបក្សទាំងពីរ និងបន្តជួបពិភាក្សាគ្នាជាបន្ត នាថ្ងៃទី៨ ខេមេសា បន្ទាប់​មក​ដាក់ជូន ក្នុងសភាពេញអង្គ ដើម្បីបោះឆ្នោតគាំទ្រ និងផ្តល់សេចក្តីទុកចិត្ត ទោះលើសមាសភាព ទាំង៩ របស់ គ.ជ.ប ដែល​ទើប​ជ្រើស​រើស និងតែងតាំងថ្មីនោះ។

ចេញពីការជួបពិភាក្សានោះ គេគ្រាន់តែបានដឹងថា «វប្បធម៌សន្ទនា»ត្រូវបានបង្ហាញ និងគាំទ្រជាបន្ត រវាងតំណាង​គណបក្សទាំងពីរ ហើយនិងធ្វើការជួបគ្នាជា«ថ្មី» នាព្រលប់ថ្ងៃទី៨ ក្នុងកិច្ចប្រជុំបិទទ្វាជាសម្ងាត់។ តំណាង​គណបក្ស​ទាំង​ពីរ បានលើកឡើងប្រហែលគ្នាថា យូរបំផុតក្នុងថ្ងៃទី៨ នោះ គណបក្សទាំងពីរ និងពីនិត្យលើសមាសភាពថ្មី នៃបេក្ខជន ដែល​ត្រូវ​ចូលខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...