Posts tagged as "Sor Kheng"

ស ខេង បញ្ជា​ឲ្យ​ទប់​ស្កាត់​ការ​ធ្វើ​បាតុកម្ម​ទូ​ទាំង​ប្រទេស

ស ខេង បញ្ជា​ឲ្យ​ទប់​ស្កាត់​ការ​ធ្វើ​បាតុកម្ម​ទូ​ទាំង​ប្រទេស

ផ្អែកលើមូលដ្ឋានការពារកុំមានសកម្មភាពញុះញង់ អុចអាលបង្កឲ្យមានអំពើហិង្សា ក្រោមរូបភាពនៃការធ្វើបាតុកម្ម កូដកម្ម និងការទាមទារតវ៉ានានា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកស ខេង បានដាក់កំហិត ដល់បណ្តាខេត្តទាំងអស់ ត្រូវទប់ស្កាត់ សកម្មភាពទាំងនោះ។ ការចេញបទបញ្ជារបស់ក្រសួងមហាផ្ទៃ ធ្វើឡើងភ្លាមៗ បន្ទាប់ពីការចាប់ឃាត់​ខ្លួនបេក្ខជនតំណាងរាស្រ្ត របស់គណបក្សសង្រ្គោះជាតិ ដែលនាំឲ្យមានប្រតិកម្មទាមទារឲ្យដោះលែងជាបន្ទាន់។


លោក សរ ខេង ថ្លែងនៅថ្ងៃ​ទី០៩ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

សិទ្ធិ - ក្នុងលិខិតមួយច្បាប់ ចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង នៅគ្រាចុងក្រោយនេះ បាន​បញ្ជាក់ថា៖ «ក្រសួងមហាផ្ទៃស្នើឧត្តមអភិបាលរាជធានីខេត្ត [...]

បទ​យក​ការណ៍៖ ពលរដ្ឋ​តាម​ព្រំដែន​រង​គ្រោះ ព្រោះ​រដ្ឋប្រហារ​នៅ​ថៃ

បទ​យក​ការណ៍៖ ពលរដ្ឋ​តាម​ព្រំដែន​រង​គ្រោះ ព្រោះ​រដ្ឋប្រហារ​នៅ​ថៃ

ពលរដ្ឋកម្ពុជារស់នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ បានត្អូញត្អែរពីបញ្ហាជីវភាពរបស់ពួកគេ ដែលបានរងនូវ​ការ​ប៉ះពាល់យ៉ាងខ្លាំង បន្ទាប់ពីរដ្ឋប្រហារយោធា នៅក្នុងប្រទេសថៃ។ ប៉ះពាល់ខ្លាំង ដោយសារតែភាគីថៃ បានផ្លាស់ប្ដូរ​ទម្លាប់ ក្នុងការអនុញ្ញាតឲ្យពលរដ្ឋឆ្លងកាត់ ចូលទៅក្នុងទឹកដីថៃ ខណៈក្នុងទឹកដីកម្ពុជា មិនសូវមានជនជាតិថៃ​ចូល​មកលេងកាស៊ីណូ។ អ្នកយកព័ត៌មានរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានធ្វើដំណើរទៅកាន់ទីនោះ ហើយ​បាន​ធ្វើ​សេចក្ដីរាយការណ៍មួយ ជូនប្រិយមិត្តអ្នកអាន។


ច្រកអូស្មាច់ នៃព្រំដែនកម្ពុជា-ថៃ។ (រូបថត MONOROOM.info/ DaraRith)

ព្រំដែន - អង្គុយលើម៉ូតូដែលមានកន្ទុយរឺម៉ក [...]

កម្ពុជា​​ចេញ​​បទ​បញ្ជា​បន្ទាន់​ ក្រោយ​រដ្ឋ​ប្រហារ​យោធា​នៅ​ថៃ

កម្ពុជា​​ចេញ​​បទ​បញ្ជា​បន្ទាន់​ ក្រោយ​រដ្ឋ​ប្រហារ​យោធា​នៅ​ថៃ

បន្ទាប់ពីកងទ័ពថៃប្រកាសធ្វើរដ្ឋប្រហារយោធា ជាផ្លូវការមក រដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញបទបញ្ជាភ្លាមៗ ដើម្បីគ្រប់គ្រង​ស្ថានការណ៍នៅកម្ពុជា ដោយសារតែរាជាណាចក្រទាំងពីរ ធ្លាប់មានអរិភាពនឹងគ្នា ជុំវិញបញ្ហាព្រំដែន​ដ៏ចម្រូងចម្រាស់។


ច្រកប៉យប៉ែត នៅព្រំដែនកម្ពុជាថៃ។ (រូបថត wikimedia.org)

សន្តិសុខជាតិ - យោងតាមបទបញ្ជាចេញដោយរដ្ឋាភិបាលកម្ពុជា នៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានបីចំនុច ក្នុងនោះ៖

១. អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ ត្រូវណែនាំដល់កងកម្លាំង [...]

មន្ត្រី​បក្ស​ប្រឆាំង​ម្នាក់ បង្ហើប​ថា​ត្រូវ​គ្នា​ហើយ តែ​មិន​ទាន់​ដល់​ពេល​ជួប​គ្នា

មន្ត្រី​បក្ស​ប្រឆាំង​ម្នាក់ បង្ហើប​ថា​ត្រូវ​គ្នា​ហើយ តែ​មិន​ទាន់​ដល់​ពេល​ជួប​គ្នា

មន្រ្តីជាន់ខ្ពស់ម្នាក់មកពីគណបក្សសង្គ្រោះជាតិ បានទម្លាយឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដឹងថា «ខ្យល់»​នយោបាយ​នៅកម្ពុជា បាននឹងកំពុងឈានដល់ចំណុចមួយ ដែលគណបក្សប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ«កាន់»ដៃគ្នា ចូលសភាជាតិហើយ ដែលវេលានោះនៅមិនឆ្ងាយឡើយ។


ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)

នយោបាយ - ការឈានទៅរកភាពត្រូវរ៉ូវគ្នានេះ ត្រូវបានមន្រ្តីដែលថ្លែងក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ​រូបនោះ​បានបញ្ជាក់ថា កម្ពុជាមិនអាចធ្វើដំណើរ​យឺតយ៉ាវ [...]

ស ខេង៖ បើ​ចរចា ត្រូវ​ផ្តើម​ពី​ចំណុច​«ឯកភាព»​គ្នា​ចុង​ក្រោយ

ស ខេង៖ បើ​ចរចា ត្រូវ​ផ្តើម​ពី​ចំណុច​«ឯកភាព»​គ្នា​ចុង​ក្រោយ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាមន្រ្តីជាន់ខ្ពស់​គណបក្សប្រជាជនកម្ពុជា លោក ស ខេង បានថ្លែងឡើងថា បើ​គណបក្ស​សង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ផ្តើមចរចាជាមួយគ្នាឡើង វិញ គឺត្រូវចាប់ផ្តើមពីចំណុច​ដែលបាន​ព្រម​ព្រៀងគ្នា កាលពីពេលចរចាចុងក្រោយបំផុត។


ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង។ (រូបថតឯកសារ)

នយោបាយ - ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមន្ទីររដ្ឋសភា ថ្ងៃទី២១ ខែឧសភា លោកស ខេង មន្រ្តីជាន់ខ្ពស់របស់​គណបក្សប្រជាជនកម្ពុជា បានអត្ថាធិប្បាយថា គណបក្សប្រជាជនកម្ពុជា មិនដែលបដិសេធការ​ចរចាជាមួយ​គណបក្ស​សង្រ្គោះជាតិនោះទេ ហើយក៏សង្ឃឹមថាគណបក្សសង្រ្គោះជាតិ គោរពកិច្ចព្រមព្រៀង ដែលបានឯកភាព ក្នុងពេលចរចាជាមួយគ្នា។

លោកស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...