Posts tagged as "Enfant"

ស្រ្តី​មាន​ផ្ទៃ​ពោះ​បើកបរ ងាយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍

ស្រ្តី​មាន​ផ្ទៃ​ពោះ​បើកបរ ងាយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍

ជាទូទៅ បុរសជាប្ដីច្រើនតែមិនទុកឲ្យភរិយា ដែលមានគ៌ភរបស់ខ្លួន ធ្វើដំណើរតែឯង ឬបើករថយន្ដដោយផ្ទាល់ខ្លួន​នោះទេ។ តែជាមួយនឹងការសិក្សារបស់សមាគមវេជ្ជសាស្រ្តមួយ នៅប្រទេសកាណាដា បានបង្ហាញថា កាយវិការ​របស់​បុរស​ជាប្ដី ជា​រឿងមួយដ៏ត្រឹមត្រូវ ព្រោះដោយសារតែស្រ្តីមានផ្ទៃពោះ  អាចនឹងងាយបង្កគ្រោះថ្នាក់ចរាចរណ៏ ច្រើនជាង​ស្រ្តីដទៃទៀត។


អនាគតម្ដាយមួយរូប បើករថយន្ដ។ (រូបថ MONOROOM.info/ D.KEO)

សុខភាព - អ្នកស្រាវជ្រាវជាច្រើន ដែលមានឯកទេសខាងទារក នៅខេត្ត អនតារីយ៉ូ (Ontario) ប្រទេសកាណាដា ក្នុងអំឡុងពេល៥ឆ្នាំនៃការសិក្សា បានរកឃើញថា ស្រ្តីដែលមានផ្ទៃពោះ៦ខែ ងាយរងគ្រោះថ្នាក់ចរាចរណ៏ គំរាម​គំហែងដល់អាយុជីវិតកើនឡើង រហូតដល់៤២ភាគរយ។ [...]

សុខភាព៖ ៥សំនួរ ដែល​អ្នក​គួរ​សួរ​គ្រូពេទ្យ មុន​សម្រេច​ចិត្ត​«វះ​កាត់»

សុខភាព៖ ៥សំនួរ ដែល​អ្នក​គួរ​សួរ​គ្រូពេទ្យ មុន​សម្រេច​ចិត្ត​«វះ​កាត់»

ការវះកាត់ ជាក្តីព្រួយបារម្ភ និងស្មុគស្មាញមួយ ដែលពិបាកប្រឈមមុខរបស់អ្នកជំងឺមួយចំនួន ព្រមទាំងទាមទារឲ្យ​គ្រូពេទ្យជាអ្នកមានជំនាញពិតប្រាកដ និងច្បាស់លាស់ ដើម្បីធ្វើឲ្យការវះកាត់នេះប្រកបដោយជោគជ័យ។ ដើម្បី​ជៀសវាងហានិភ័យទាំងឡាយ ដែលអាចកើតឡើងជុំវិញការវះកាត់នេះ អ្នកជំងឺគួរតែចំណាយ​ពេលវេលាមួយ​គួរ​សម ធ្វើការសាកសួរគ្រូពេទ្យ ឬអ្នកជំនាញផ្នែកជំងឺ ដើម្បីឲ្យអ្នកជំងឺទុកចិត្តឲ្យបានច្បាស់លាស់ ព្រមទាំងកុំឲ្យ​មាន​វិប្បដិសារី នាពេលខាងមុខ។


ក្រុមគ្រូពេទ្យកំពុងធ្វើការវះកាត់។ (រូបថត ឯកសារ)

សុខភាព - ខាងក្រោមនេះ ជាសំនួនសំខាន់ៗចំនួន៥ ដែលអ្នកគួរតែធ្វើការសាកសួរដល់គ្រូពេទ្យ ឬអ្នកជំនាញ​របស់​អ្នកជាមុនសិន មុននឹងធ្វើការវះកាត់។

១. [...]

អាមេរិក៖ កូន​ស្រី​ភ្លោះ​សម្លាប់​​ម្ដាយ​ខ្លួន​ឯង ព្រោះ​ប្រដៅ​កុំ​ឲ្យ​​ទៅ​រៀន​យឺត

អាមេរិក៖ កូន​ស្រី​ភ្លោះ​សម្លាប់​​ម្ដាយ​ខ្លួន​ឯង ព្រោះ​ប្រដៅ​កុំ​ឲ្យ​​ទៅ​រៀន​យឺត

បងប្អូនស្រីពីរនាក់ ត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារ ៣០ឆ្នាំ ពីបទមនុស្សឃាត«សម្លាប់ម្ដាយខ្លួនឯង​បង្កើត» ដោយសារតែកើតចេញពីហេតុការណ៍ទាស់សម្ដីគ្នាបន្តិចបន្តួច ទាក់ទងនឹងការទៅសាលារៀនយឺត។ នៅក្នុង​វីដេអូ ដែលបានផ្សាយ នៅក្នុងសប្ដាហ៍កន្លងមកនេះ បងប្អូនស្រីទាំងពីរ បានរៀបរាប់ឡើងវិញ ពីហេតុការណ៍ដ៏​រន្ធត់​នេះ ថាបានកើតឡើងរបៀបម៉េច។


បងប្អូនភ្លោះត្រកូល វ៉ាយហៀដ ទាំងពីរនាក់។ (រូបថតនគរបាលអាមេរិក)

មោហ៍បាំង - នៅពេលដែលទំនាស់សំដីគ្នាបន្តិចបន្តួច បានក្លាយជាឃាតកម្ម ...។ បងប្អូនស្រីភ្លោះពីរនាក់ បាន​សម្លាប់​ម្ដាយបង្កើតខ្លួនឯង បន្ទាប់ពីស្ត្រីជាម្ដាយបានធ្វើការប្រៀនប្រដៅ កូនស្រីជំទង់របស់ខ្លួន ដែលតែងតែទៅ​សាលារៀន​យឺតពេល [...]

ប្រយោជន៍​៣​យ៉ាង ដែល​គួរ​តែ​ញុំា​អាហារ​«ល្វីង»​ជា​រៀង​រាល់​ថ្ងៃ

ប្រយោជន៍​៣​យ៉ាង ដែល​គួរ​តែ​ញុំា​អាហារ​«ល្វីង»​ជា​រៀង​រាល់​ថ្ងៃ

បន្លែឬផ្លែឈើចត់ ដែលអាចជួយដល់រាងកាយបាន ត្រូវមនុស្សមួយចំនួនបំភ្លេចចោល ដោយសារពួកគេ បង្វែរញុំា​តែបន្លែ ឬផ្លែឈើមានរសជាតិឆ្ងាញ់ ឬរសជាតិប្លែក។ ការធ្វើបែបនេះ នឹងធ្វើឲ្យរាងកាយខ្វះនូវសារធាតុសប្បូរបែប ដើម្បីរុញច្រានដល់ការលូតលាស់រាល់សេរីរាង្គ ក្នុងរាងកាយ។ ខាងក្រោមនេះ នឹងបង្ហាញជូនលោកអ្នកថា អាហារ​ល្វីងដែលលោកអ្នកមិនចូលចិត្តនោះ បែរជាមានប្រយោជន៍ច្រើនយ៉ាង ដល់សុខភាពទៅវិញ។


ផ្លែឈើ ឬគ្រឿងអន្លក់ ចម្រុះគ្រប់រស់ជាតិ ដែលផ្ដល់ប្រយោជន៍ដល់សុខភាព។ (រូបភាពឯកសារ)

សុខភាព - វាជារឿងមួយល្អណាស់ ប្រសិនជាអ្នកនឹងជ្រើសរើសយកអាហារ មកញុំាដើម្បីសុខភាពល្អ ច្រើនជាង​ការជ្រើសរើសប្រភេទអាហារសម្រាប់តែញុំាដើម្បីចម្អែតក្រពះ។ ការបរិភោគអាហារល្អៗ [...]

ទទួលទាន​អាហារ​១០​ប្រភេទ ដើម្បី​ជួយ​ដល់​អ្នក​ដែល​ចង់​មាន​ផ្ទៃ​ពោះ

ទទួលទាន​អាហារ​១០​ប្រភេទ ដើម្បី​ជួយ​ដល់​អ្នក​ដែល​ចង់​មាន​ផ្ទៃ​ពោះ

តើអ្នកនាងៗគិតថា ការមានផ្ទៃពោះ ជាល័ក្ខខណ្ឌផ្ដល់ដោយធម្មជាតិទាំងស្រុងឬ? មិនអញ្ចឹងទេ ព្រោះបើសូម្បីតែ​ចំណីអាហារដែលអ្នកនាង ក៏អាចជួយសម្រួល និងអាចបំពេញបំណង ក្នុងការចង់មានផ្ទៃពោះរបស់អ្នកនាងដែរ។ អត្ថបទនេះ នឹងពន្យល់ពីប្រភេទអាហារចំនួន១០ ដែលជួយជីវិតស្នេហ៍របស់អ្នកនាង ឲ្យកាន់តែមានភាព​ស្រស់​បំព្រង​ឡើង។


«បងចង់បានកូនខ្លាំងណាស់ អូនសម្លាញ់។ តើយើងមានសង្ឃឹមឬទេ?» (រូបថតភាពយន្ដ)

សុខភាព - អាហារត្រូវបានអ្នកជំនាញខាងរោគស្ត្រីមួយចំនួន ទទួលស្គាល់ពីសារៈសំខាន់ នៃសារធាតុរបស់វា ក្នុង​ការ​បង្កើននូវសារធាតុអ័រម៉ូនក្នុងរាងកាយ តាមរយៈម្ហូបអាហារដែលត្រូវបានជ្រើសរើសក្នុងរាងកាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...