សាសនា«បីសាច» បង្ខំកុមារីឲ្យលក់ខ្លួន ជាមួយមនុស្សប្រុស១៨០០នាក់
«ខ្ញុំទៅសាលានៅពេលថ្ងៃ តែខ្ញុំជាទាសករផ្លូវភេទនៅពេលយប់។ មានពេលមួយនោះ ខ្ញុំនឹកឃើញចង់សម្លាប់ខ្លួន។» កុមារី អាណាប៊ែល ហ្វ័រ៉េស (Annabelle Forest - ឈ្មោះដែលអ្នកសារព័ត៌មានដាក់ឲ្យ) មានអាយុនៅថ្ងៃនេះ ជាង២០ឆ្នាំ បានរំលឹកឡើងវិញពីជីវិតដ៏ទារុណ នៅក្នុងសៀវភៅមួយ ដែលទើបនឹងបោះពុម្ភចេញផ្សាយ នៅក្នុងចក្រភពអង់គ្លេស។ សៀវភៅនេះ មានចំណងជើងជាភាសាអង់គ្លេសថា៖ «The Devil on the Doorstep : My Escape From a Satanic Sex Cult»។
អ្វីដែលបានរៀបរាប់ នៅក្នុងសៀវភៅនេះ គឺជាភាពរន្ធត់ខ្លោចផ្សា ដ៏រន្ធត់បំផុត មិនដែលធ្លាប់ជួបនៅក្នុងប្រវត្តិសាស្ត្រទំនើប នៃបណ្ដាប្រទេសនៅបស្ចឹមលោក។ នេះបើតាមការលើកឡើង របស់សារព័ត៌មានអង់គ្លេស Daily Mail។
ដេកជាមួយមនុស្សប្រុស ១៨០០នាក់
ក្នុងអាយុ៧ឆ្នាំ នាងតូចត្រូវបានចាប់ឲ្យស្គាល់ និងចូលក្នុងសាសនា ឃិដវេលី (Kidwelly) ដែលជាឈ្មោះក្រុងតូចមួយ [...]