ក្រុងញ៉ូយកចង់ហាមការស្រាតបង្ហាញសុដន់ នៅតាមផ្លូវ!
ស្ត្រីទាំងអស់នេះ បានដើរពាសពេញផ្លូវថ្នល់ នៅក្នុងសង្កាត់ «Times Square» ដ៏ល្បីនៃទីក្រុងញ៉ូយក។ បញ្ហានៅត្រង់ថា ពួកនាងមិនមានពាក់អាវ នៅល្វែងលើទេ ដោយទុកដងខ្លួន ត្រូវបានបិតបាំងដោយខោស្លីបខ្លីមួយ និងគំនូរជាប់សាច់ នៅលើដងខ្លួន។ ពួកនាងបានថតរូប ជាមួយក្រុមអ្នកទេសចរណ៍ ជាថ្នូរនឹងប្រាក់ទ្រនាប់ដៃបន្តិចបន្តួច។
ប៉ុន្តែទង្វើនេះ មិនបានធ្វើសាលាក្រុង ញ៉ូយក សប្បាយចិត្តនោះទេ ជាពិសេសនៅ ចំពោះការជំរិតទាមទារប្រាក់ ពីអ្នកទេសចរណ៍។ អាជ្ញាធរចង់ធ្វើការហាមប្រាម មិនឲ្យប្រព្រឹត្តិទង្វើ ព្រលែងខ្លួន បង្ហាញដើមទ្រូងដូច្នេះ នៅតាមដងផ្លូវ តែការហាមឃាត់នេះ មិនអាចទៅរួច ដោយសារតែមាន«អធម្មនុញ្ញភាព» ជាមួយច្បាប់កំពូលរបស់អាមេរិក។
លោក Robert John Burck ដែលជាបុរសម្នាក់ តែងលេងហ្គីតា ច្រៀង និងស្លៀកតែខោស្លីបមួយនឹងខ្លួន នៅលើទីលាន«Times Square»នោះ បាននិយាយថា៖ «ឥឡូវនេះ សម្បូរស្ត្រីព្រលែងដោះ នៅកណ្ដាលវាលច្រើនណាស់ [...]